សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ និង​ចៅ​ៗ ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះ​សីហ​នុ

សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ និង​ចៅ​ៗ​នឹង​ចូលរួម​ក្នុង យប់​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​នៅ​យប់​ថ្ងៃនេះ ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​នឹង​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​សកល ២០១៦ ។ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ និង​ចៅ​ៗ នឹង​ចូលរួម​ក្នុង​យប់​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​។

កម្មវិធី​កំសាន្ត​អបអរសាទរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃនេះ គឺ​មាន​រៀបចំ​ធ្វើ​នៅ​មុខ​ព្រះ​បរមរាជវាំង មុខ​វត្ត​បទុម មុខ​ណា​ហ្គា និង នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ។

សូម​បងប្អូន​ជនរួមជាតិ ជា​ពិសេស យុវជន ​ចូលរួម​សប្បាយ​រីករាយ​អបអ​សាទរ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​សកល ២០១៦ ប្រកបដោយ​សុវត្ថិភាព​ទាំងអស់​គ្នា​! សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ជា​ពិសេស​នៅ​ក្នុង​រាត្រី​ចូល​ឆ្នាំ​សកល ២០១៦ នេះ !

Happy New Year 2016 !»