ខេត្ត​ព្រះសីហនុ​៖ ម្ចាស់​ភោជនីយដ្ឋាន​សប្បាយចិត្ត​ខ្លាំង អាហារ​សមុទ្រ​ឡើងថ្លៃ​៧០​ភាគរយ​

​ទេសចរ​ក្នុងស្រុក និង​ទេសចរ​បរទេស មិន​នៅ​ជុំគ្នា​តែ​នៅតាម​ឆ្នេរសមុទ្រ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្មាន​ម៉ោង​មុន​ពិធី​ឆ្លង​ឆ្នាំ ពួកគេ​កំពុង​ជួបជុំគ្នា​នៅតាម​ហាង​អាហារ​នានា​នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​ក្រុង ទាំង​នៅក្បែរ​ឆ្នេរ​។ ទេសចរ​ច្រើន​សំរុក​ទៅ​ខេត្ត​ទេសចរណ៍​ជាប់​សមុទ្រ បានធ្វើ​ឲ្យ​អាហារ​សមុទ្រ​ឡើងថ្លៃ​ប្រមាណ​៧០​ភាគរយ​។

​តម្លៃ​តូប​នៅតាម​ឆ្នេរ​អូ​ឈើទាល​ក៏​ឡើងថ្លៃ​មិន​នឹកស្មាន​ដល់​ដែរ​។​

ស្រប​ពេលដែល​អ្នកជំនួញ​ត្រៀម​ទទួល​អតិថិជន តម្លៃ​ជួល​តូប​នៅ​តំបន់ឆ្នេរ​ចាប់ផ្តើម​កើនឡើង​។ តុ​មួយ​ដែលមាន​កៅអី​ផ្អែក​ចំនួន​៦​ជាប់មាត់​សមុទ្រ​មានតម្លៃ​៥០​ដុល្លារ​អាមេរិក តែ​អតិថិជន​អាច​អង្គុយ​កម្សាន្ត​លេង​ពេញ​មួយថ្ងៃ ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥​រហូតដល់​ម៉ោង​៣​ភ្លឺ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៦ ។​

​នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​២០១៥ ចូលឆ្នាំ​២០១៦​នេះ ក្រុងព្រះសីហនុ​ដែល​ជាប់​សមុទ្រ​មួយ​នេះ បាន និង​កំពុង​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​យ៉ាង​ធំ​សម្បើម​ដោយមាន​មនុស្សម្នា​គ្រោង​ចូលរួម​ច្រើន​ពាន់​ម៉ឺន​នាក់​។ នៅ​តំបន់ឆ្នេរ​អូ​ឈើទាល បើតាម​គម្រោង គេ​នឹងមាន​ការបាញ់​កាំជ្រួច​ចេញពី​កប៉ាល់​នៅក្នុង​សមុទ្រ មានការ​ប្រគំ​តន្ត្រី និង​មានការ​តាំងពិព័រណ៍​ទំនិញ​ផ្សេងៗ​។​