មនុស្ស​ជាច្រើន​កំពុង​សម្រុកចូល​តំបន់​ផាប់​ស្ទ្រី​ត​ដើម្បី​ត្រៀម​ឆ្លង​ឆ្នាំ

សៀមរាប៖ មក​ទាល់​នឹង​ម៉ោង​នេះ តំបន់​ផាប់​ស្ទ្រី​ត នៅ​បរិវេណ​ផ្សារ​ចាស់ កំពុង​កកកុញ​ដោយ​ហ្វូងមនុស្ស។ មនុស្ស​ជាច្រើន មាន​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី និង​មួយចំនួនធំ​ជា​ភ្ញៀវទេសចរ​អន្តរជាតិ​នោះ ខ្លះ​កំពុង​ដើរ និង​អង្គុយ​នៅតាម​ភោជនីយដ្ឋាន។ ពួកគេ​សម្តែង​អារម្មណ៍​រីករាយ ដោយ​ខ្លះ​បានចាប់ផ្តើម​រាំ​ទៅតាម​ចង្វាក់ភ្លេង​នៅ​ទីនោះ​ជាបណ្តើរៗហើយ​ដែរ។

នៅតាម​ហាង និង​ភោជនីយដ្ឋាន តាម​ដងផ្លូវ​តំបន់​ផ្សារ​ចាស់ កំពុងមាន​សភាព​ណែនណាន់ ខុសពី​សព្វដង។ ចំណែក​ចរាចរណ៍​វិញ មានការ​កកស្ទះ​នៅតាម​បណ្តោយ​ផ្លូវ ក្បែរ​តំបន់​ផ្សារ​ចាស់​នោះដែរ។ ខណៈដែល​មនុស្ស​បាន​ទៅ​ប្រមូលផ្តុំ​នៅ​តំបន់​ផ្សារ​ចាស់ កងកម្លាំង​ជាច្រើន បាន​ដើរល្បាត​ជុំវិញ​បរិវេណ​នោះ​ច្រើន​ផងដែរ។ តាម​ស្នងការរង​ខេត្តសៀមរាប លោក កាន់ សម្បត្តិ បាន​ឲ្យ​ដឹងថា មាន​កម្លាំង​ចំនួន៧០០នាក់ ដាក់ពង្រាយ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំនេះ៕
មនុស្ស​ជាច្រើន​កំពុង​សម្រុកចូល​តំបន់​ផាប់​ស្ទ្រី​ត​ដើម្បី​ត្រៀម​ឆ្លង​ឆ្នាំ