រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់

ខេត្តស្វាយរៀង ៖ រថយន្ត​ដឹក​កម្មករ​ប្រមាណ​ជាង​៥០​នាក់​១​គ្រឿង​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​កាម​រី​បា​ឡែ​ន​ បណ្ដាល​ឲ្យ​ ប្រ​ឡាប់ធ្លាក់ផ្លូវ និង​រង​បួស​កម្មករ​ធ្ងន់​-​ ស្រាល​ជាង​៣០នាក់​ ដែល​ហេតុការណ៍​នេះ​កើត ឡើង​កាលពី​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចំណុច​មុខ​វត្ត​ស្វាយ​តា​យាន ឃុំ​ក​ន្តៀ​ង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា រថយន្ត​ដឹក​កម្មករ​ប្រមាណ​ជាង​ ៥០​នាក់​១​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A-4351​បាន​ប៉ះ​គ្នា​ជាមួយ​ រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-5162 បណ្ដាល​ឲ្យ​រថយន្ត​កម្មករ​ក្រឡាប់​ធ្លាក់​ផ្លូវ ។ សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​ កម្មករ​រង​របួសធ្ងន់​៦​នាក់ និង​រង​របួសស្រាល​ ប្រមាណ​ជា​៣០​នាក់ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​នគរបាល​បាន​ជួយ​សង្គ្រោះ​ដោយ​ដឹក​កម្មករ​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ និង​យក​រថយន្ត​ ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​រង់ចាំ​ ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់

រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់
រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់
រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់
រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់
រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់
រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​ជាមួយ​កាម​រី​ បា​ឡែ​ន​ ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ ស្រុក​ស្វាយ​ទាប របួសធ្ងន់​ស្រាល​ ជាង​៣០​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត