រថភ្លើង បុករថយន្តធុនត្រា របួសធ្ងន់៤ ស្រាល ១នាក់ នៅផ្លូវឡើងភ្នំបូកគោ

កំពត៖ រថភ្លើង បុករថយន្តម៉ាកធ់នត្រា ចំពាក់កណ្តាល អូសជាង១០០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ០៤នាក់ និងស្រាលម្នាក់ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវរថភ្លើងឡើងភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា ជនរងគ្រោះទាំងអស់, ១-ឈ្មោះស្រី សុខុន ភេទប្រុស អាយុ៥៣ឆ្នាំ (របួសធ្ងន់),២-ឈ្មោះអ៊ុក ខាត់ណា ភេទស្រី អាយុ៤៨ឆ្នាំ(របួសធ្ងន់),៣-ឈ្មោះសួស លីហួរ ភេទប្រុស អាយុ២ឆ្នាំ(របួសធន់),៤-អ្នកបើកបររថយន្ត ឈ្មោះអាំ សុខថេន ភេទប្រុស អាយុ២៨ឆ្នាំ(របួសស្រាល) អ្នកទាំង៤ មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និង ៥-ឈ្មោះ(ស្រី) ភេទស្រី អាយុ៤៧ឆ្នាំ(របួសធ្ងន់) រស់នៅភូមិកំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ត្រីដដែលបន្តថា រថយន្តធុនត្រា អ្នកជិះទាំងអស់មានចំនួន៧នាក់ ស្រី៣នាក់ ទាំងអ្នកបើកបរ ជាលក្ខណៈគ្រួសារ ក្នុងគោលបំណងឡើងទៅដេក លើភ្នំបូកគោ ដើម្បីឆ្លងឆ្នាំនៅលើទីនោះ លុះរថយន្តមកដល់ផ្លូវរថភ្លើងអ្នក បើកមិនបានប្រុងប្រយ័ត្ន ចៃដន្យត្រូវរថភ្លើង មកដល់បុកចំពាក់កណ្តាល អូសរថយន្តចម្ងាយ ១១៥ម៉ែត្រ ដែលធ្វើឲ្យជួបនូវឧបត្តិហេតុ គ្រោះថ្នាក់បែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ ភ្លាមអ្នករងរបួសទាំងអស់ ត្រូវបានគេដឹកយកទៅសម្រាក ព្យាបាលនៅឯមន្ទីរពេទ្យអង្គការ "ស៊ុនយ៉ាឃៀល" ក្នុងឃុំបឹងទូក៕

រថភ្លើង បុករថយន្តធុនត្រា របួសធ្ងន់៤ ស្រាល ១នាក់ នៅផ្លូវឡើងភ្នំបូកគោ

រថភ្លើង បុករថយន្តធុនត្រា របួសធ្ងន់៤ ស្រាល ១នាក់ នៅផ្លូវឡើងភ្នំបូកគោ
រថភ្លើង បុករថយន្តធុនត្រា របួសធ្ងន់៤ ស្រាល ១នាក់ នៅផ្លូវឡើងភ្នំបូកគោ
រថភ្លើង បុករថយន្តធុនត្រា របួសធ្ងន់៤ ស្រាល ១នាក់ នៅផ្លូវឡើងភ្នំបូកគោ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត