នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្សព្វផ្សាយគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់អាជ្ញាធរស្រុកចន្ទ្រា និងក្រុងបាវិត

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកចន្ទ្រា និងក្រុងបាវិត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះ បានជួបសំណេះសំណាល ដ៏ដូចជាបើកវេទិការសាធារណៈ ដល់បណ្តាឃុំ-សង្កាត់ ក្នុងស្រុកចន្ទ្រា និងក្រុងបាវិត។

ក្នុងវេទិកាសាធារណៈ នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីរួមគ្នាលុបបំបាត់រាល់ភាព អសកម្មដែលកើតមាននៅក្នុងមូលដ្ឋាន ក៏ដូចជួយដោះស្រាយបញ្ហាដល់ពលរដ្ឋ ហើយក្នុងវេទិការនោះ ប្រជាពលរដ្ឋក៏បានសំណូមពរ និងដាក់សំណើរឲ្យនាយឧត្តមសេនីយ៍ ជួយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានជួយ ដោះស្រាយរាល់បញ្ហាប្រឈម ទំាងនោះជូនប្រជាពលរដ្ឋ តាមអ្វីដែលពួកគាត់ចង់បាន និងអ្វីដែលជាតម្រូវការរបស់ពួកគាត់។

បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ នេះនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ក៏បានចុះទៅពិនិត្យមើលផ្លូវក្នុងស្រុកចន្ទ្រា និងក្រុងបាវិត ដែលមាន ៣៧គីឡូម៉ែត្រ ធ្វើអំពីកៅស៊ូ ដែលគ្រោងនិងបើកការដ្ឋាននៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ស្អែកនេះ។

ក្រោយបញ្ចប់ពិធី អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ក៏បានផ្តល់អំណោយមនុស្សធម៌ រួមមានសំភារៈ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារផងដែរ៕