បុរស​ខ្លាំង​ក្រៅពី​ជា​តារា​នយោបាយ​ ចង់​ក្លាយជា​តារាចម្រៀង​

​ក្នុង​ដំណើរ​សម្រាក​លំហែកាយ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ជាមួយនឹង​ទឹកចិត្ត​សប្បាយ​រីករាយ​ជា​លក្ខណៈ​គ្រួសារ​ផង​ ក្រោម​ផល​ផ្លែផ្កា​នៃ​សុខ​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​តារា​នយោបាយ​ដ៏​លេចធ្លោ​មួយ​ដួង​នៅ​កម្ពុជា​ បាន​បង្ហាញ​នូវ​អារម្មណ៍​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ CNC-CTN​ ប៉ុន្តែ​ក្លា​ច​តារាចម្រៀង​ ព្រាប​ សុវត្ថិ​,​ ខេមរៈ​ សិរីមន្ត​,​ ឆ​ន​ សុវណ្ណ​រាជ​,​ ណុ​ប​ បា​យ៉ា​រិ​ទ្ធ​,​ ករុណា​ ពេជ្រ​ …​។​ល​។​ បាត់​អាជីព​ និង​ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន​ ។​

​ក្រៅពី​ចេះ​តែង​និពន្ធ​កំណាព្យកាព្យឃ្លោង​ និង​ចម្រៀង​ផង​នោះ​ បុរស​ខ្លាំង​តែង​លើក​ឡើង​អំពី​បទ​ចម្រៀង​មួយ​ចំនួន​ ដូច​ជា​ បទ​"​ហួសពេល​ហើយ​អូន​",​ បទ​"​ស្នេហ៍​វ័យ​ចំណាស់​"…​។​ល​។​ មាន​ន័យ​ថា​ បុរស​ខ្លាំង​មិនមែន​មាន​ប្រសាសន៍​បែប​កំប្លែង​ទេ​ គឺ​បើ​មានឱកាស​អំណោយផល​ បុរស​ខ្លាំង​អាច​នឹង​ច្រៀង​ដូច​ចំណង់​លើក​ឡើង​មែន​ ។​

​មជ្ឈដ្ឋាន​អ្នករាជការ​ចូល​ចិត្ត​សប្បាយ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​បំណង​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ដូច​ជា​តារាចម្រៀង​ទៅ​ហើយ​នោះ​ គឺ​ទីស្តីការគណៈរដ្ឋមន្ត្រី​គប្បី​បង្កើត​ក្រុម​តន្ត្រី​មួយ​ដាក់​ឈ្មោះ​ថា​ "​ក្រុម​តន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​"​ ឬ​ "​ក្រុម​តន្ត្រី​តេ​ជោ​"​ អាច​ផ្តល់​ឱកាស​ឲ្យ​សមាជិក​រាជរដ្ឋាភិបាល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ច្រៀង​កម្សាន្ត​ ដើម្បី​"​ពង្រីក​សាច់ដុំ​បំពង់ក​"​ប្រចាំ​ស​ប្តា​ហ៍​ ក្រោយ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​បាន​ ដូចដែល​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ធ្លាប់​ព្រះ​សូរសៀង​នៅ​ព្រះ​បរមរាជវាំង​ ៕​

បុរស​ខ្លាំង​ក្រៅពី​ជា​តារា​នយោបាយ​ ចង់​ក្លាយជា​តារាចម្រៀង​បុរស​ខ្លាំង​ក្រៅពី​ជា​តារា​នយោបាយ​ ចង់​ក្លាយជា​តារាចម្រៀង​