ចិន​សារភាព​ថា កំពុង​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយទៀត

ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៣១​ ធ្នូ​ ​ថា​ចិន​កំពុង​តែ​កសាង​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​មួយ​គ្រឿង​ទៀត។ ការ​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​របស់​ចិន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជាសកម្មភាព​ត្រៀម​លក្ខណៈ ​ដើម្បី​កម្ញើញ​ប្រទេស​ជិតខិត​ ដែល​កំពុង​តែ​មាន​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ ជាមួយ​នឹង​ចិន។