អ្វី​ជា​សហគមន៍​អាស៊ាន​?

​សហគមន៍​អាស៊ាន គឺជា​ចក្ខុវិស័យ​មួយ​របស់​អាស៊ាន ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ដំណើរ​ឆ្ពោះទៅមុខ សន្តិភាព និង​ភាពរុងរឿង ដោយ​ចងភ្ជាប់​គ្នា​ក្នុង​ភាពជា​ដៃគូ​នៃ​ការអភិវឌ្ឍ​នៅក្នុង​សហគមន៍​មួយ​ដែលមាន​ការព្រួយបារម្ភ​ពីគ្នា​។ សហគមន៍​អាស៊ាន មាន​សរសរ​ស្តម្ភ​បី​នៅ​ក្នុងនោះ​ផងដែរ​។​

​ដូច​បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃទី​២២ ខែ វិច្ឆិកា​កន្លងទៅ មេដឹកនាំ​អាស៊ាន​ទាំង​ដប់ បានប្រកាស​ក្នុងការ​ដំណើរការ​សហគមន៍​អាស៊ាន​ជា​ផ្លូវការ​ចាប់ពី​ដើមឆ្នាំ​២០១៦​តទៅ​។  ក្នុងនោះ សហគមន៍​អាស៊ាន ត្រូវ​រាប់បញ្ចូល​នូវ​សរសរ​ស្តម្ភ​បី​រួម​៖

១.​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​
២.​សហគមន៍​សន្តិសុខ និង​នយោបាយ​អាស៊ាន​
៣.​សហគមន៍​សង្គម និង​វប្បធម៌​អាស៊ាន ៕