ឨពុកតិរច្ឆាន ចាប់រំលោភកូនខ្លួនឯង រហូតដល់បានសម្រេច ត្រូវនគរបាលចាប់ខ្លួន

ពោធិ៍សាត់៖ បុរសវ័យចំណាស់ ល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកបាកាន ចាប់ខ្លួនកាលពី វេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ក្រោយទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋម្នាក់ ដែលរស់ក្បែរខាង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដោយចោទប្រកាន់ថា ឨពុកតិរច្ឆាននោះ បានចាប់រំលោភកូន បង្កើតរបស់ខ្លួននៅក្នុងព្រៃចេក ក្បែរផ្ទះរបស់ខ្លួនកាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង នគរស្រុកចាប់បានតាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋនោះ មានឈ្មោះ រស់ រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំរស់នៅក្នុងភូមិសំរោងពក ឃុំអូរតាប៉ោង ស្រុកបាកាន ។

ប្រភពពីសមត្ថកិច្ចដដែល ក៍បានបន្តឱ្យដឹងទៀតថា តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូន របស់ខ្លួនរហូតដល់បានសម្រេចពិតប្រាកដមែន ហើយថែមទាំងគំរាមកូន មិនឱ្យប្រាប់អ្នកជិតខាងទៀតផង បើហ៑ានតែប្រាប់គេខ្លួន និងអារកសម្លាប់ចោល។

បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបង្កសំណុំរឿងបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ចាត់ការបន្តតាមនិតិវិធី។

ឨពុកតិរច្ឆាន ចាប់រំលោភកូនខ្លួនឯង រហូតដល់បានសម្រេច ត្រូវនគរបាលចាប់ខ្លួន

ឨពុកតិរច្ឆាន ចាប់រំលោភកូនខ្លួនឯង រហូតដល់បានសម្រេច ត្រូវនគរបាលចាប់ខ្លួន