អ្នក​កំពង់ឆ្នាំង​រីករាយ​ជាមួយនឹង​ការ​រាំ​កំសាន្ត ការដុត​កាំជ្រួច និង​បង្ហោះគោម

ពលរដ្ឋ​នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​ក៏​កំពុង​អបអរ​ស្វាគមន៍​ការមកដល់​ឆ្នាំ​ថ្មី២០១៦ផងដែរ។ បើតាម​លោក លាង ជុំ​សុបិន មន្ត្រី​សាលាខេត្ត សួនច្បារ​វិមានឯករាជ្យ​ហាក់ដូចជា​ស្ងាត់​បន្តិច បន្ទាប់ពី​មានការ​ដុត​កាំជ្រួច​កាលពី​ក្បាលល្ងាច ដោយ​មនុស្ស​ភាគច្រើន​នាំគ្នា​រាំ​កំសាន្ត​លេង​នៅ​សួន​កុមារ​មុខ​សាលាខេត្ត ហើយ​មនុស្ស​មួយចំនួន​មានការ​ពិសារ​អាហារ​ជា​លក្ខណៈ​គ្រួសារ។

កម្មវិធីសំខាន់ៗដើម្បី​អបអរ​ឆ្នាំ​ថ្មី​នៅ​ខេត្តកំពង់ឆ្នាំង​រួមមាន ការប្រគុំ​តន្ត្រី​រាំ​កំសាន្ត ការដុត​កាំជ្រួច និង​ការ​បង្ហោះគោម៕