បទសម្ភាសន៍ VOA៖ កម្ពុជា​អាច​ទទួល​បាន​ថវិកា​សម្រាប់​ជួយ​ដល់​ការ​កាត់​បន្ថយ​កំណើន​កំដៅ​ផែន​ដី​ពិភពលោក

បទសម្ភាសន៍ VOA៖ កម្ពុជា​អាច​ទទួល​បាន​ថវិកា​សម្រាប់​ជួយ​ដល់​ការ​កាត់​បន្ថយ​កំណើន​កំដៅ​ផែន​ដី​ពិភពលោក

លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ ប្រសាសន៍​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​សហ​ប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី ៣០ ធ្នូ ២០១៥។ (ផន បុប្ផា/VOA)ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។ ភ្នំពេញ—

កំណត់​និពន្ធ៖ បញ្ហាឡើង​កំដៅ​ផែនដី ​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​សម្រាប់​ឲ្យ​មេដឹកនាំ​ពិភពលោក​ដោះ​ស្រាយ ​ដោយសារ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កំពុង​រង​ការ​ប៉ះពាល់​ខ្លាំង​ពីបញ្ហា​នេះ។ ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ប្រែប្រួល​អាកាសធាតុ​នេះ ​រួម​មាន​ភ្លៀង​ខុស​រដូវ​ ដែល​នាំ​អោយ​មាន​ទឹក​ជំនន់​និង​កំដៅ​កើន​ឡើង​ខ្លាំង​ ហើយក៏​នាំ​អោយ​មាន​ភាព​រាំង​ស្ងួត​ផង​ដែរ។ មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភព​លោក​ បាន​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆការ​និង​ខែ​ធ្នូ​នេះ ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​កាត់​បន្ថយ​ការ​កើន​ឡើង​កំដៅ​ផែនដី។ លោក ​តឹក ​វណ្ណារ៉ា​ នាយក​អង្គការ​វេទិការ​នៃ​ អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​នៅ​ទី​ក្រុង​ប៉ារីស​កាល​ពី​ចុង​ខែ​វិច្ឆការ​រហូត​ដល់​ដើម​ខែ​ធ្នូ។ នាង​ ផន​ បុប្ផា​នៃ ​VOA​ បាន​សន្ទនា​ជាមួយ​លោក​តឹក​ វណ្ណារ៉ា​ អំពី​បញ្ហាកើន​ឡើង​កំដៅ​ផែនដី​និង​កិច្ច​ព្រមព្រៀង​ផ្សេង​ៗ​ដែល​សម្រេច​បាន​នៅ​ក្នុង​កិច្ច​ប្រជុំនៅ​ទី​ក្រុង​ប៉ារីស​នោះ។ សូម​លោក​អ្នកស្តាប់​បទសម្ភាសន៍​នេះ​ដូច​ត​ទៅ៖

បទសម្ភាសន៍ VOA៖ កម្ពុជា​អាច​ទទួល​បាន​ថវិកា​សម្រាប់​ជួយ​ដល់​ការ​កាត់​បន្ថយ​កំណើន​កំដៅ​ផែន​ដី​ពិភពលោក

បទសម្ភាសន៍ VOA៖ កម្ពុជា​អាច​ទទួល​បាន​ថវិកា​សម្រាប់​ជួយ​ដល់​ការ​កាត់​បន្ថយ​កំណើន​កំដៅ​ផែន​ដី​ពិភពលោកi
X