អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​


អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​

អគារ​​ សារមន្ទីរជាតិ សាល​សិល្បៈមួយ​ចំនួន​​ក្នុង​ទី​ក្រុង​នៃ​បណ្តា​​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក នឹង​បើក​សម្ពោធ​ក្នុង​​២០១៦ ឆ្នាំ​ថ្មី​នេះ។ តាម​ប្រភព CNN អគារ​ទាំង​នោះ​មាន​ដូច​ជា៖ ​​​

 

១. សារមន្ទីរជាតិ​ Zayed – ឆ្នាំ​២០១៦​នេះ គឺ​ជា​ការ​បើក​សម្ពោធ​សារមន្ទីរ​ជាតិ​ Zayned ទីក្រុង Au Dhabi អារ៉ាប់​រួម។ សារមន្ទីរជាតិ​នោះ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​​និង​ប្រពៃណី​វប្បធម៌​នៃ អារ៉ាប់​រួម។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

២. អគារ Louvre Abu Dhabi- ចាប់​បើក​​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ ក្នុង​ទីក្រុង Au Dhabi អារ៉ាប់​រួម ជា​គំនិត​ផ្ដួចផ្ដើម​​ដោយ​ ស្ថាបត្យករ​បារាំង Jean Nouvel។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៣. មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​អគារ​ពាណិជ្ជកម្ម​ពិភព​លោក- ស្ថិត​ក្នុង​ទី​ក្រុង​​ ញ៉ូវយក សហរដ្ឋអាមេរិក​ បន្ទាប់​ពី​គម្រោង​​អគារ​​មួយ​នេះ​បាន​ចាប់​ផ្ដើម ១២​ឆ្នាំ នា​ឆ្នាំ​២០១៦ នេះ​​ អគារ មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​អគារ​ពាណិជ្ជកម្ម​ពិភព​លោក​គឺ​ចាប់​ផ្ដើម​បើក។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៤. អគារ Tao Zhu Yin Yuan – អគារ​ស្ថិត​ក្នុង​​ទី​ក្រុង​​ តៃប៉ិ ប្រទេស​តៃវ៉ាន់ រចនា​ឡើង​ដោយ​ លោក Vincent Callebaut អគារ​​លម្អ​ដោយ​សួន​ច្បារ​និង​​​ប្រើ​ប្រាស់​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ អគារ Tao Zhu Yin Yuan នឹង​បើក​ឆ្នាំ​២០១៦​នេះ។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៥. មជ្ឈមណ្ឌល​សំដែង​សិល្បៈ​ OMA តៃប៉ិ- ជា​កន្លែង​​សាល​សម្រាប់​សំដែង​សិល្បៈ​ផ្សេង​ៗ អគារ​​ក្នុង​ក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់​​មួយ​នេះ​​នឹង​បើក​សម្ពោធ​ក្នុង​ឆ្នាំ​២០១៦​ នេះ។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៦. សារមន្ទីរ​សិល្បៈ​អាមេរិកឡាទីន​- ស្ថិត​ក្នុង​ក្រុងMiami រដ្ឋFlorida សហរដ្ឋអាមេរិក រចនា​ដោយ​លោក Fernando Romero ជា​អគារ​សិល្បៈ​ថ្មី​ដែល​បើក​ក្នុង​ឆ្នាំ​២០១៦​ នេះ។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៧. អគារ​ Tate Modern – ស្ថិត​​នៅ​ទី​តាំង​ចាស់​នៃ​ស្ថានីយ​ថាមពល​ភ្លើង Bankside Power Station ក្នុង​ទី​ក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​ អគារ Tate Modern នឹង​ផ្ដើម​សម្ពោធ​ឆ្នាំ​២០១៦ នេះ។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៨. សារមន្ទីរ​ជាតិ​​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​​នៃ​ជន​ជាតិ​អាម៉េរិកាំង​ស្បែក​ខ្មៅ- ស្ថិត​ក្នុង​ក្រុង​វ៉ាស៊ីនតោន ឌីស៊ី រដ្ឋ Maryland សហរដ្ឋអាមេរិក នឹង​បើក​ក្នុង​ឆ្នាំ​ ២០១៦​ នេះ។

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

៩. មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​ Ping An- ស្ថិត​ក្នុង​ទី​ក្រុងShenzhen ប្រទេស​ចិន អគារ មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​ Ping An នឹង​បើក​ក្នុង​ឆ្នាំ​២០១៦ នេះ ហើយ​​ជា​អគារ​ខ្ពស់​ជាង​គេ​ក្នុង​ក្រុង Shenzhen ៕

 

អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​
 

ចុចអាន៖ ទិដ្ឋភាព​សណ្ឋាគារ​ផ្កាយ​ពេញ​មេឃ ស្អាតៗ​ក្នុង​លោក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​​​​​​​
​​