ប្រពន្ធ​តាម​ទាន់ប្តី​ឌុ​ប​ស្រី​ឆេះដុំ​ផ្អើល​លោកិយ

ប្រពន្ធ​តាម​ទាន់ប្តី​ឌុ​ប​ស្រី​ឆេះដុំ​ផ្អើល​លោកិយ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់ ដែល​បាន​ប្តឹងប្តល់​លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច​ស្រួលបួល​នោះ បាន​កើតការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​ចំណុច​ផ្លូវ​លេខ​៤១៨ កែង​ផ្លូវ​លេខ​១១៧ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ខណៈ​ដែល​បុរស​ជា​ប្តី​កំពុង​ដឹក​ស្រី​ថ្មី ហើយ​ប្រពន្ធ​តាម​ទាន់ ។
បុរស​ជា​ប្តី​ឈ្មោះ ហុង វី​រះ ចំណែក​ប្រពន្ធ​ឈ្មោះ ដា​វី​ន ទាំង​២​នាក់​ប្តី​ប្រពន្ធ​មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​ដូច​គ្នា មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ដូច​គ្នា​ផង​ដែរ ។តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា រូប​នាង​ទ្រាំ​កំហឹង​មិន​បាន​ពេល​ដែល​ឃើញ​អតីត​បុរស​ជា​ប្តី ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ឌុ​ប​ស្រី​ថ្មី​យ៉ាង​រំភើយ ទើប​គាត់​ជា​ប្រពន្ធ​សម្រេចចិត្ត​ជិះ​ម៉ូតូ​ស្ទាក់​ពីមុខ​ឃាត់​សួរនាំ​អំពី​រឿងរ៉ាវ​កាល​នៅ​ជា​ប្តី​ប្រពន្ធ ហើយ​បច្ចុប្បន្នហេតុ​អ្វី​មិន​ព្រម​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កូន​របស់​គាត់ ។

ដោយឡែក​បុរស​ជា​ប្តី​វិញ បាន​អះអាង​ថា រូប​គាត់​និង​ស្ត្រី​ខាងលើ​នេះ បាន​លែងលះ​គ្នា​តាម​ផ្លូវ​ប្រព័ន្ធ​តុលាការ​មាន​សាលក្រម​ស្ថាពរ​ដាច់ស្រេច​រួច​ហើយ ។ ដូចនេះ​រូប​គាត់​និង​ប្រពន្ធ​គឺជា​អ្នក​ដទៃ​សុទ្ធសាធ គ្មាន​ពាក់ព័ន្ធ​ជា​ប្តី​ប្រពន្ធ ឬ​ស្នេហា​ត្រីកោណ​អ្វី​ឡើយ ។

បើ​ទោះជា​យ៉ាងណា​ក៏​ដោយ ស្ត្រី​ម្នាក់​ដែល​បុរស​អតីត​ជា​ប្តី​ដឹក​តាម​ម៉ូតូ​ខាងលើ​នោះ ពេល​ដែល​ឃើញ​ហេតុការណ៍​ប្រពន្ធ​តាម​ទាន់​ក៏​គេចខ្លួន​បាត់​ភ្លាម​ៗ ព្រោះ​បើ​នៅ​តតាំង​នាំ​ខ្មាស់​គេ ។ ដើម្បី​ចៀសវាង​នូវ​អំពើ​ហិង្សា​រវាង​ប្តី​ប្រពន្ធ​ទាំង​២​នាក់ និង​បាតុភាព​បាត់បង់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណ​ខាងលើ​នេះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ទំពូង​ទី​២ បាន​នាំ​ខ្លួន​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​ទៅ​ដោះស្រាយ​គ្នា នៅ​ស្នាក់​ការ​ប៉ុស្ដិ៍​នគរបាល ហើយ​ភាគី​ទាំង​២ ក៏​បាន​បញ្ចប់​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​តែ​ម្តង ដើម្បី​ងាក​ទៅ​រក​ដំណោះស្រាយ​តាម​ផ្លូវ​ប្រព័ន្ធ​តុលាការ​រៀង​ៗ​ខ្លួន     ដើម្បី​ញ្ច​ប់​ទំនាក់ទំនង​រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយ​គ្នា​តទៅ​ថ្ងៃ​មុខ​ទៀត ៕