គ្រាប់​ផ្លែ​ប៊័រ​ចម្រាញ់​គ្រឿងផ្សំ​ថ្មី ប្រយោជន៍​អនេក

​បើ​អ្នក​ជាប់ចិត្ត​ចំពោះ​អត្ថប្រយោជន៍​របស់​ផ្លែ​ប៊័រ សូម​ប្រាប់ថា ឥឡូវនេះ​គេ​មាន​ប្រេង​ដែល​ចម្រាញ់​ពី​គ្រាប់​ផ្លែ​ប៊័រ​ដាក់លក់​ហើយ ។ សូមបញ្ជាក់ថា​ជា​ប្រេង​ដែល​បាន​ពី​គ្រាប់ មិនមែន​បាន​ពី​សាច់​ផ្លែ​ប៊័រ​នោះទេ​ទើប​មាន​អត្ថប្រយោជន៍​អនេក​ដែល​អ្នក​ស្រឡាញ់​សុខភាព​ប្រាថ្នា​ចង់បាន ។​

គ្រាប់​ផ្លែ​ប៊័រ​ចម្រាញ់​គ្រឿងផ្សំ​ថ្មី ប្រយោជន៍​អនេក

-​គ្រាប់​ផ្លែ​ប៊័រ​មាន​សារធាតុ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ខ្ពស់ជាង​សាច់​របស់​វា​រហូតដល់​ទៅ ៧០ ភាគរយ ។ ម្តងនេះ​ចង់​មហារីក​មហា​រួម​អី​ក៏ដោយ​ក៏​យើង​មិន​ខ្លាច​ដែរ ។​
-​ខ្លឹមសារ​មួយ​ក្នុង​ទស្សនា​វ​ដ្តី​របស់​អាមេរិក​បានឱ្យដឹង​ថា គ្រាប់​ផ្លែ​ប៊័រ​ជា​ប្រភព​ចម្រុះ​នៃ​ប៉ូ​តា​ស្យូ​ម ញ៉ាំ​ទៅ​ប្រព័ន្ធ​ប្រសាទ​ខ្លាំង ជួយ​ពង្រឹង​ដំណើរការ​សាច់ដុំ និង សរសៃប្រសាទ ដើម្បី​ការពារ​កុំឱ្យ​កើត​ជំងឺ​ទ្រុឌទ្រោម​ប្រព័ន្ធ​សរសៃប្រសាទ​ទាំង​នៅ​ក្មេង ។​

​តើ​អ្នក​ធ្លាប់​ឮឈ្មោះ​សារធាតុ​ថេ​ឈី​ន និង ប្រូ​សៃ​យ៉ា​នី​ឌី​ន​ដែរឬទេ ? សារធាតុ​អាហារ​ពីរ​ប្រភេទ​នេះ​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​ដំណើរ​រលាក​នៃ​សាច់ដុំ​ត្រង់​បរិវេណ​សន្លាក់ ភ្ញោ​ច​ចរន្តឈាម និង បន្ថយ​ដំណើរ​ឈឺចាប់​ហើយ អ្នក​ដែល​ហាត់ប្រាណ​ញឹកញាប់​គួរតែ​សប្បាយចិត្ត ។​
-​គ្រាប់​ផ្លែ​ប៊័រ​ចម្រាញ់​មាន​ជាតិ​សរសៃ​ខ្ពស់ បានសេចក្តីថា​យើង​លែង​បារម្ភ​រឿង​ទល់លាមក​តទៅទៀត លុះដល់​មិនមាន​កាកសំណល់​ខូច​ប្រព័ន្ធ​បឺត​ស្រូប​ក្នុង​ពោះវៀន​ក៏​នឹង​បឺត​ស្រូប​សារធាតុ​អាហារ​បាន​ពេញទី ពេលនោះ​រាងកាយ​នឹង​ស្រស់ស្រាយ​ខ្លាំង​ជា​ស្វ័យប្រវត្តិ ។​

គ្រាប់​ផ្លែ​ប៊័រ​ចម្រាញ់​គ្រឿងផ្សំ​ថ្មី ប្រយោជន៍​អនេក

-​អង្គុយ​ធ្វើការ​នៅមុខ​កំ​ព្យូ​ទ័​រ​ពេញ​មួយថ្ងៃ​អាចធ្វើឱ្យ​យើង​មុខ​ចាស់​ដោយ​មិនដឹង​ខ្លួន គ្រាប់​ផ្លែ​ប៊័រ​មាន​សារធាតុ​អាហារ​សំខាន់ ដែល​ទៅ​ភ្ញោ​ច​ការផលិត​សរសៃទឹក​ប្រូតេអ៊ីន​ក្រោម​ស្បែក ។ បើ​យើង​បាន​ញ៉ាំ​ជាប្រចាំ​ស្បែ​កមុខ​នឹង​មើលទៅ​ក្មេងខ្ចី ថែមទាំង​ជួយ​បន្ថយ​ការកើត​«​មុន​»​បាន​ទៀតផង ៕​ឆាន់ ចំ​រ៉ា​