គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០៥ និង​របួសធ្ងន់​-​ស្រាល​២៥

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​០៥​នាក់ (​ស្រី​០២​នាក់​) របួសធ្ងន់​១៦​នាក់ (​ស្រី​០៧​នាក់​) របួសស្រាល​០៩​នាក់ (​ស្រី​០៦​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៩​នាក់ (​យប់​០៦​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច​០៣​គ្រឿង និង​ថ្មើរជើង​០១​នាក់ ។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​០៦​លើក និង​បត់​គ្រោះថ្នាក់​០៣​លើក ប្រជែង​គ្រោះថ្នាក់​០២​លើក និង​ក្នុង​ស្ថានភាព​ស្រវឹង​០១​លើក ។