ឌុ​ច លីដា ត្រៀមខ្លួន​ដណ្តើម​តំណែង​ពី សារាយ ស​ក្ខ​ណា

​តារា​សម្តែង​រាង​តូច​ស្រឡឹង​ទម្រង់​មុខ​កូនកាត់ ឌុ​ច លីដា ហាក់​ឡើង​កូដ​ខ្លាំង​ ដែល​អាច​និយាយបានថា ជា​វេលា​មាស​សម្រាប់​នាង​ក្នុងនាម​ជា​អ្នកសិល្បៈ​ស្រករ​ក្រោយ​មួយ​ដួង​។ ឱកាស​ក្នុងការ​គ្រង​តំណែង​ជា​តួឯក​ផ្ទួនៗ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​នៅ​ឆ្នាំ ២០១៥ បានធ្វើឱ្យ​នាង​ទទួលបាន​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែខ្លាំង ស្រប​ពេលដែល​តារា​សម្តែង​ដែល​ធ្លាប់​លេចធ្លោ​ខ្លាំង សារាយ ស​ក្ខ​ណា បាន​ចោល​ទ្រនំ​សិល្បៈ ទៅ​ក្រសោប​មេធាវី​រូប​សង្ហា​ធ្វើជា​ស្វាមី​នៅឯ​ទឹកដី​អាមេរិក​នោះ​។​

ឌុ​ច លីដា ត្រៀមខ្លួន​ដណ្តើម​តំណែង​ពី សារាយ ស​ក្ខ​ណា

​ក្រៅពី​មាន​រាង​ស្រ​ឡូ​ន​តូច​ច្រឡឹង និង​មាន​រង្វង់​មុខ​រាង​ពងក្រពើ កែវភ្នែក​មុត​ថ្លា​ប្រកបដោយ​ភាព​ទាក់ទាញ​ហើយ​នោះ លីដា មាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀត​ដែល​អាចឱ្យ​នាង​យោង​ចាប់យក​ភាពល្បីល្បាញ​យ៉ាង​ឆាប់​​រហ័ស ហើយ​អាច​ជំនួស​តំណែង​តារា​ដែល​ធ្លាប់​លេចធ្លោ​ប្រចាំឆ្នាំ សារាយ ស​ក្ខ​ណា ដោយសារតែ​ទេពកោសល្យ​​សិល្បៈ​ពី​ធម្មជាតិ បូករួម​ទាំង​ការ​ហ៊ាន​ថត​សិច​ស៊ី​បញ្ចេញ​សាច់​ម៉ដ្ឋខៃ​ទន់​រលោង​របស់​នាង ទាំង​នៅក្នុង​សាច់រឿង ទាំង​នៅក្នុង​ការថតរូប​បែប​លក្ខណៈ​សិល្បៈ ដែល​នេះ​ជា​ទុន​ដ៏​ធំ​មួយ​ជួយ​ស្ទួយ​ឱ្យ​នាង​កាន់តែ​ទទួល បាន​ជោគ​​ជ័យ​ក្នុង​វិស័យនេះ​។​

ឌុ​ច លីដា ត្រៀមខ្លួន​ដណ្តើម​តំណែង​ពី សារាយ ស​ក្ខ​ណា

​គួររំឭកថា កាលពី​អំឡុង​ឆ្នាំ ២០១២-២០១៣ តារា​សម្តែង​ដែល​គ្រង​ដំណែង​តួឯក​ជា​បន្តបន្ទាប់ ហើយ ទទួលបាន​ភាពលេច​ធ្លោ​ប្រចាំឆ្នាំ​នោះ​គឺ តារា​សម្តែង សារាយ ស​ក្ខ​ណា ប៉ុន្តែ​ក្រោយពី​នាង​រៀបការ ហើយ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅឯ​ទឹកដី​ស៊ីវីល័យ​សហរដ្ឋអាមេរិក​ហើយ​នោះ យើង​មើលឃើញថា ដំណែង​តារា​សម្តែង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ហើយ​លេចធ្លោ​ប្រចាំឆ្នាំ ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​នៅ​រយៈកាល​ចុងក្រោយ​នេះ​គឺមាន​តែ ឌុ​ច លីដា នេះហើយ ដែល​យើង​អាច​និយាយបានថា ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ​ ឌុ​ច លីដា បាន​ជំនួស​តំណែង សារាយ ស​ក្ខ​ណា ទៅ​ហើយ​៕ ភូមិន្ទ