សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៦​នេះ​ទៅ អង្គភាព​សារព័ត៌មាន​ថ្មីៗ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​។ ការរៀបចំ​សមាសភាព​ថ្មី គឺជា​តម្រូវការ​របស់​អង្គភាព​សារព័ត៌មាន​អន​ឡាញ​មួយ​នេះ ដែលមាន​គោលដៅ​ពង្រីក​ខ្លួន​ឲ្យ​ក្លាយជា​អង្គភាព​ព័ត៌មាន​វិជ្ជាជីវៈ​ខ្ពស់ ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​តាមរយៈ​រចនាសម្ព័ន្ធ​ថ្មី​នេះ សារព័ត៌មាន​ថ្មីៗ​នឹង​ផ្តល់ព័ត៌មាន​កាន់តែ​សម្បូរបែប ដែល​ទាក់ទង​នឹង​បរិយាកាស​សេដ្ឋកិច្ច ផ្នត់គំនិត​របស់​ពល​រដ្ឋ​ខ្មែរ និង​មនុស្ស​ដែលមាន​ទេពកោសល្យ​លេចធ្លោ​ជាដើម​។ ព័ត៌មាន​ភាគច្រើន​នឹងត្រូវ​ផ្សាយ​ជា​អត្ថបទ សំឡេង (​និង​មាន​កម្មវិធី​វិទ្យុ​) និង​ព័ត៌មាន​វីដេអូ​។ ទិដ្ឋភាព​នៃ​ការផ្សាយ​ព័ត៌មាន​តាមរយៈ​មធ្យោបាយ​ទាំងបី​នេះ ដែល​គេ​ហៅថា​Multimedia គឺជា​មធ្យោបាយ​ផ្សព្វផ្សាយ​ដ៏​ពេញនិយម និង​ទាន់សម័យ​ដែល​អង្គភាព​សារព័ត៌​ម​មាននៅ​ក្នុងប្រទេស​អភិវឌ្ឍ​ជាច្រើន​កំពុង​អនុវត្ត​។​

​សម្រាប់​ឆ្នាំ​២០១៦​នេះ សារព័ត៌មាន​ថ្មីៗ ដែល​លោកអ្នក​អាច​អាន​តាមរយៈ​គេហទំព័រ នៅលើ​កំ​ព្យូ​ទ័​រ និង​តាមរយៈ Application ទាំង​នៅលើ​ប្រព័ន្ធ ioS និង​Android នឹង​បង្កើត​គេហទំព័រ​ព័ត៌មាន​ជា​ភាសា​ជប៉ុន អង់គ្លេស និង​ចិន ជា​បន្តបន្ទាប់​។​

​ខាងក្រោម​នេះ​គឺជា​សមាសភាព​នៃ​រចនា​សម្ព័ន្ធ​របស់​អង្គភាព​សារព័ត៌មាន​ថ្មីៗ​៖

​លោក គី សុខ​លីម ជា​អគ្គនាយក​
សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​លោក លាង ដឺ​លុច ជា​អគ្គនាយករង​
សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​លោក អ៊ឹង ចំរើន ជា​និពន្ធ​នាយក​
សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​លោក ជា ធី​រិ​ទ្ធ ជា​និពន្ធ​នាយករង
សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​លោក ភិ​រុណ ឧ​ត្ត​ម ជា​និពន្ធ​នាយករង (​ទទួលបន្ទុក ព័ត៌មាន​វីដេអូ​)
សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​លោក សៅ ផល និស្ស័យ ជា​និពន្ធ​នាយករង (​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ​)
សារព័ត៌មាន​ថ្មីៗ បង្ហាញ​គណៈ​គ្រប់គ្រង​ថ្មី​

​អង្គភាព​សារព័ត៌មាន​ថ្មីៗ សូម​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​អ្នកអាន​ដែលមាន​ភក្តីភាព​ចំពោះ​ការងារ​របស់​យើង​។ សារព័ត៌មាន​ថ្មីៗ នឹង​ខិតខំ​ប្រឹងប្រែង​ផលិត​អត្ថបទ​ដែលមាន​គុណភាព និង​ដោយ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ ដែល​ផ្តល់​ជា​ប្រយោជន៍​នៃ​ការសម្រេចចិត្ត​របស់​អ្នកអាន ដែលមាន​តាំងពី​ប្រជាពលរដ្ឋ​មូលដ្ឋាន រហូតដល់​អ្នកនយោបាយ អ្នកជំនួញ និង​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​នានា​៕