គន្លឹះ​ទាំង ​១២​ យ៉ាង​ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ​តាម​បែប​ធម្មជាតិ​

បច្ចុប្បន្ន​ ក្នុង​ក្រុម​ស្ត្រី​ដែល​ស្រឡាញ់​សម្រស់ ​និយម​ប្រើ​ផលិត​ផល​ធ្វើ​ឲ្យ​ស្បែក​ស​ឡើង​ ទាំង​ផលិត​ផល​លាប ​ឬ​ថ្នាំ​លេប​ ឬ​ថ្នាំ​ចាក់​ ដែល​ជួយ​នូវការ​អាច​ជួយ​ឲ្យ​ស្បែក​ស​បាន​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។​ ដូច្នេះ​ស្ត្រី​​ដែល​ចង់​បាន​ស្បែក​ស​ ភ្លឺ​ថ្លា ​គ្មាន​ភាព​ខ្មៅ​ស្រអាប់​អាច​អនុវត្ត​តាម​វិធី​ធ​ម្មជាតិ​ដូច​ខាង​ក្រោម​ដែល​មាន​សុវត្ថិភាព​ជាង​…។

គន្លឹះ​ទាំង ​១២​ យ៉ាង​ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ​តាម​បែប​ធម្មជាតិ​

១-ការ​ខាត់​ស្បែក​ជា​វិធី​ធ្វើ​ឲ្យ​ស្បែក​ស ​ដែល​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ ចេញ​ពី​ស្បែក​ ដោយ​ការ​ប្រើ​ផលិត​ផល​ខាត់​ស្បែក​ ដែល​មាន​លក់​តាម​ទីផ្សារ ​ឬ ​អាច​ជា​សារ​ធាតុ​ពី​ធម្មជាតិ​ងាយៗ ​ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ជា ​ល្ហុង​ ទឹក​ដោះ​គោ​ស្រស់ ​ទឹក​អម្ពិល​ទុំ​ ទឹក​ឃ្មុំ ​យ៉ា​អួ ​ក្រូចឆ្មារ ​ដោយ​អាច​យក​មួយ​ណា​ក៏​បាន​ មក​លាយ​ជា​មួយ​អំបិល​ខាត់ស្បែក​ ដើម្បី​ឲ្យ​មាន​គ្រាប់-​សម្រាប់​ខាត់​ស្បែក​ ឬ​អា​ច​ប្រើ​សាញ​ននោង​ក្នុង​កា​រ​ជួយ​ខាត់​ស្បែក​ក៏​បាន​។ ការ​ខាត់​ស្បែក​នេះ​អាច​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ ​ឲ្យ​ជ្រុះ​ចេញ​ និង​បង្ហាញ​ស្បែក​ថ្មី​ដែល​ភ្លឺ​ថ្លា​ជាង​មុន​។ គួ​រធ្វើ​១សប្តាហ៍១​-២ដង ​ដើម្បី​ជា​ការ​ថែ​ទាំ​ស្បែក​បន្ត​បន្ទាប់។​​ ២-អេអេចអេ (AHA) ឬអាស៊ីដផ្លែឈើ
មានលក់ទូទៅនៅតាមគ្លីនិករក្សាសម្រស់ ឬឱសថស្ថាននានា ប្រើសម្រាប់លាបលើផ្ទៃមុខ១សប្តាហ៍២ដង ដើម្បីជំរុញឲ្យកោសិកាស្បែកចាស់ៗ ជ្រុះចេញ។ ជាវិធីធ្វើឲ្យស្បែកស បង្ហាញស្បែកថ្មី ដែលសផូរផង់។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះ ការចេញត្រូវកម្តៅថ្ងៃ ព្រោះស្បែករបស់អ្នកកាន់តែស្តើង និងឆាប់ប្រតិកម្មនឹងកម្តៅថ្ងៃជាងមុន។ ៣-ទឹកដោះគោ ដើម្បីស្បែកសប្រើទឹកដោះគោលាបលើផ្ទៃមុខដោយផ្ទាល់ អាចប្រើសាញននោង ខាត់ថ្នមៗ ទុកចោលប្រមាណ១០-១៥នាទី ធ្វើ១សប្តាហ៍២ដង។ 
៤-ផ្លែឈើរសជាតិជូរ
ជួយក្នុងការខាត់ក្អែលដែលជាវិធីធ្វើឲ្យស្បែកសតាមធម្មជាតិ ដោយប្រើផ្លែឈើរសជាតិជូរ ដូចជា ក្រូចឆ្មារ ម្នាស់ អម្ពិលទុំ ក្រូចពោធិ៍សាត់ ព្រោះមានភាពជាអាស៊ីដជួយសម្អាតស្បែកឲ្យសថ្លា និងកម្ចាត់កោសិកាដែលងាប់ៗឲ្យជ្រុះចេញ។ ប៉ុន្តែបើអ្នកជាមនុស្សស្បែកស្តើង មិនគួរប្រើក្រូចឆ្មារ ឬម្នាស់ដែលមានភាពជាអាស៊ីដខ្ពស់ឡើយ គួរប្រើក្រូចពោធិ៍សាត់ ដែលមានគុណសម្បត្តិប្រហាក់ប្រហែលគ្នាក៏បាន។ ៥-ក្រែមថែស្បែកឲ្យសគួរប្រើក្រែមបំប៉នដែលមានសារធាតុធ្វើឲ្យស នៅពេលល្ងាច និងលាបសាជាថ្មី នៅមុនចូលគេង ដើម្បីបង្កើនប្រសិទ្ធភាពរបស់ក្រែមបំប៉ន ជាបន្តបន្ទាប់។ ចំណែកឯពេលថ្ងៃគួរលាបក្រែមធ្វើឲ្យស្បែកសស្តើងៗ រួចលាបក្រែមការពារកម្តៅថ្ងៃ ឬអាចប្រើក្រែមធ្វើឲ្យស ដែលមានសារធាតុការពារកម្តៅថ្ងៃ ក៏បាន។ ៦-ក្រែមការពារកម្តៅថ្ងៃគួរមានដាក់ក្នុងកាបូប គ្រប់ពេលវេលា ដើម្បីត្រៀមប្រើក្នុងករណីដែលអ្នកប៉ះនឹងកម្តៅថ្ងៃ ដោយមិនបានគ្រោងទុកជាមុន។ កុំភ្លេចថា ក្រែមការពារកម្តៅថ្ងៃ ចាំបាច់ខ្លាំងណាស់ ពេលអ្នកទើប ខាត់ស្បែក ឬប្រើ ជាមួយស្បែក ព្រោះស្បែក របស់អ្នក ងាយរងកម្តៅថ្ងៃណាស់ ទើបគួរលាបក្រែមការពារកម្តៅថ្ងៃ២០នាទី មុនចេញក្រៅរាល់ពេល និងត្រូវលាបជាថ្មី រាល់២-៣ម៉ោង។ ៧-ទទួលទានអាហារឲ្យសមស្របគួរមានបន្លែ ផ្លែឈើ ក្នុងអត្រាពាក់កណ្តាលក្នុងមួយពេលអាហារ ព្រោះ បន្លែ ផ្លែឈើ ជាអាហារដែលងាយរំលាយ ជួយដល់ការបន្ទោបង់ ហើយថែមទាំងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលធ្វើស្បែកស្អាត តឹងណែនផងដែរ ហើយនៅពេលរាងកាយបន្ទោបង់តាមធម្មតា មុខមាត់ ស្បែក ក៏នឹងស្រស់ភ្លឺថ្លា។ ៨-ហាត់ប្រាណជាប្រចាំការហាត់ប្រាណ អាចជួយបញ្ចេញញើស ក្អែល និងភាពកខ្វក់ក្រោមស្បែក រួមទាំងសារធាតុពុល ដែលធ្វើស្បែកមើលទៅភ្លឺថ្លា ហើយ ការហាត់ប្រាណ នៅជួយកាត់បន្ថយការស្ទះភាពកខ្វក់ ក្រោមស្បែក ធ្វើឲ្យគ្មានមុនទៀតផង។ ៩-វីតាមីន C ដើម្បីស្បែកស្អាតវីតាមីនC មានគុណសម្បត្តិធ្វើឲ្យស្បែកស្អាតស្រស់ថ្លា។ ដូច្នេះ ទើបជា សារធាតុអាហារដែលរាងកាយគួរបានទទួលជានិច្ច មិនថា ពីការទទួលទានបន្លែ ផ្លែឈើ ដូចជា ក្រូច ត្របែក ក្រូចឆ្មារ ឬបើមិនបានទទួលគ្រប់គ្រាន់ អ្នកក៏អាចទទួលបាន វីតាមីនជ បែបគ្រាប់ ដែលវាជួយធ្វើឲ្យស្បែកស និងមានចំណែក ជួយក្នុងការបន្ទោបង់ផងដែរ។ ១០-ការស្ទីមស្បែកមុខជាការសម្អាតភាពកខ្វក់ ដែលស្ទះក្នុងរន្ធរោម យ៉ាងជ្រៅ ជួយឲ្យស្បែកស្អាតភ្លឺថ្លា ស និងជួយកម្ចាត់ភាពកខ្វក់ ព្រមពេលជាមួយគ្នា។ វិធី អាចធ្វើឲ្យងាយៗ ដោយគ្រាន់តែដាំទឹកឲ្យពុះ រួចយកឆ្នាំង ដាំទឹកនោះ មកដាក់លើតុ រួចដាក់មុខ ឲ្យនៅលើចំហាយទឹក។ ពេលនោះ កម្តៅនឹងជួយបើករន្ធរោម ហើយចំហាយទឹក នឹងចូលទៅសម្អាតភាពកខ្វក់ក្នុងរន្ធរោម។ ១១-គ្រឿងសម្អាងប្រើម្សៅទ្រនាប់ និងម្សៅហុយ ដែលភ្លឺជាងពណ៌ស្បែកពិត ១លេខ។ បន្ទាប់ពី តែងមុខហើយ ត្រូវយកជក់បៀកម្សៅភ្លឺផ្លេក ដែលធ្វើពី គជ់ខ្យង ផាត់បរិវេណថ្ងាស និងទ្រនង់ថ្ពាល់ ក៏អាចជួយ ឲ្យផ្ទៃមុខភ្លឺស្រស់ថ្លាបានដែរ។ ១២-រូបមន្តម៉ាសក៍មុខផ្សេងៗ
ក្រៅពីការខាត់ស្បែកហើយ ស្ត្រីដែលចង់មានស្បែកមុខស្អាត គួរម៉ាសក៍ស្បែកមុខ និងស្បែកកាយឲ្យបាន១សប្តាហ៍ ២ដង ដោយរូបមន្តធម្មជាតិ ដូចខាងក្រោម ៖-រូបមន្តល្ហុងទឹកដោះគោស្រស់ : យកល្ហុងកិនម៉ដ្ឋ លាយជាមួយទឹកដោះគោស្រស់ កូរបញ្ចូលគ្នា។ បន្ទាប់មក យកទៅបំពោកលើផ្ទៃមុខ ឬស្បែកដងខ្លួន ទុកចោលប្រមាណ ២០នាទី រួចលាងចេញ។-រូបមន្តយ៉ាអួ លាយទឹកក្រូចឆ្មារ : យកយ៉ាអួ ផ្សំជាមួយទឹកក្រូចឆ្មារ រួចយកទៅលាបលើស្បែក ទុកចោល ប្រមាណ ២០នាទី អាចជួយបន្ថយការរមាស់ក្រហាយ ស្បែក ជួយកម្ចាត់កោសិកាចាស់ បង្ហាញកោសិកាថ្មី ដែល ស្រស់ភ្លឺថ្លាជាងមុន។-ប្រេងដូង ដើម្បីស្បែកទន់ : ជារូបមន្តបុរាណ ដែល ប្រើបានលទ្ធផលល្អ ព្រោះប្រេងដូង អាចជួយធ្វើឲ្យស្បែក ទន់ មានសំណើម ទោះបីជាលើកដំបូង ដោយយកប្រេងដូង មកលាបលើស្បែក នឹងមានអារម្មណ៍ថា ស្បែកទន់ភ្លាមៗ តែម្តង។-រូបមន្តទឹកឃ្មុំ និងយ៉ាអួ : យកភាគផ្សំទាំងពីរនេះ បំពោកលើផ្ទៃមុខ ឬស្បែកកាយ ប្រមាណ ៣០នាទី រួចលាងចេញ វាជួយធ្វើឲ្យស្បែកសទន់ភ្លឺថ្លា។-រូបមន្តចេកអំបូង និងទឹកដោះគោស្រស់ : យក មកកិនលាយគ្នា រួចយកទៅបំពោកស្បែក ជួយធ្វើឲ្យស្បែក សភ្លឺថ្លាបាន៕ 

អត្ថបទ៖ ដេវីដ