ត្រួស​ៗ​ពី​​ខេត្ត​ព្រះ​សីហនុ​ថ្ងៃ Countdown

ត្រួស​ៗ​ពី​​ខេត្ត​ព្រះ​សីហនុ​ថ្ងៃ Countdown

ខាង​ក្រោម​នេះ គឺ​ជា​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះ​សីហនុ ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៥ ឈាន​ចូល​២០១៦៖​​

 

ត្រួស​ៗ​ពី​​ខេត្ត​ព្រះ​សីហនុ​ថ្ងៃ Countdown

 

– ផ្ទះ​សំណាក់​ដែល​ថ្ងៃ​ធម្មតា​មាន​តម្លៃ​ខ្ទង់ ១៥-២០ដុល្លារ បាន​តម្លើង​ថ្លៃ​ដល់​ ទាប​បំផុត ៥០ដុល្លារ​ក្នុង​មួយ​យប់។ តែ​បើ​ទោះ​ជា​មាន​តម្លៃ​ថ្លៃ​យ៉ាង​ណា​ទាំង​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​សុទ្ធ​តែ​ត្រូវ​បាន​កក់​ពេញ​ៗ​គ្រប់​កន្លែង។

 

– អាហារ​សមុទ្រ​ស្រស់​ៗ​ពិបាក​រក​បំផុត កន្លែង​ខ្លះ​គ្មាន រី​ឯ​កន្លែង​មាន សុទ្ធ​តែ​តម្លៃ​ថ្លៃ។

 

– សណ្ឋាគារ​ទាំង​អស់​ត្រូវ​បាន​កក់​សម្រាប់​រាត្រី Count Down ក្នុង​តម្លៃ​ចាប់​ពី ៥០ដុល្លារ រហូត​ដល់ ៦២០ដុល្លារ ក្នុង​មួយ​យប់។

 

– រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ដែល​ចុះ​ពី​ផ្លូវ​ជាតិ​លេខ​៤​ដែរ​​ ដូច​ជា​រមណីយដ្ឋាន​ពិកនិក និង V Kiriromត្រូវ​បាន​កក់​អស់​មុន​រាត្រី​ឆ្លង​ឆ្នាំ ​ធ្វើ​ឲ្យ​ភ្ញៀវ​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​រក​កន្លែង​គេង​មិន​បាន។

 

– សណ្ឋាគារ​និង​ផ្ទះ​សំណាក់​មួយ​ចំនួន​បាន​សន្យា​បញ្ចុះ​តម្លៃ​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​២​ ខែ​មករា។

 

 ត្រួស​ៗ​ពី​​ខេត្ត​ព្រះ​សីហនុ​ថ្ងៃ Countdown

 

ត្រួស​ៗ​ពី​​ខេត្ត​ព្រះ​សីហនុ​ថ្ងៃ Countdown

 

ប្រិយមិត្ត​ណា​ខ្លះ​បាន​ទៅ​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​ព្រះ​សីហនុ? មាន​អ្វី​ចង់​ចូលរួម​ជា​យោបល់​ដែរ?

 

អត្ថបទ៖ វ៉ាន់ថន
រូបថត៖ ទូរសព្ទដៃ