សុខ ពិសី ថើបមាត់ ខេមរៈ សេរីមន្ត ស្វាមគមន៍ឆ្នាំថ្មី

ភ្នំពេញ: តារាចម្រៀងស្រីស្អាត ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បាន ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មាន ការភ្ញាក់ផ្អើល និងស្រែក ហ៑ោផ្អើលឆាក ព្រោះតែនាងបានចាប់ តារាចម្រៀងប្រុស  លោក ខេមរៈ សេរីមន្ត ថើបនៅមុខ មហាជនស្វាមគមន៍ឆ្នាំថ្មី។

តាមរយៈការសម្តែង កាយវិការ ក្នុងបទចម្រៀង "លើសពី Fan បានអត់" របស់លោក ខេមរៈ សេរីមន្ត នៅលើឆាក Ganzberg Countdown concert នៅថ្ងៃនេះ នាខេត្តព្រះសីហនុ ដែលមានកញ្ញា សុខ ពិសី បានចូលរួមសម្តែងនោះ នាងបានធ្វើឲ្យអ្នកគាំទ្រ និង ទស្សនិកជន ជាច្រើនម៉ឺននាក់ មានការភ្ញាក់ផ្អើល នៅពេលដែល លោក សេរីមន្ត បានសារភាព ស្នេហ៍ ហើយភ្លាមនោះនាង ក៏បាន ចាប់លោកថើប នៅកណ្តាលឆាក។

ចង់ដឹងថាការថើប របស់តារាស្រី ល្បីឈ្មោះកញ្ញា សុខ ពិសី និង លោក សេរីមន្ត មានភាពទាក់ ទាញ ការចាប់អារម្មណ៍យ៉ាងណា តោះ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា។

សុខ ពិសី ថើបមាត់ ខេមរៈ សេរីមន្ត ស្វាមគមន៍ឆ្នាំថ្មី

សុខ ពិសី ថើបមាត់ ខេមរៈ សេរីមន្ត ស្វាមគមន៍ឆ្នាំថ្មី