​ភ្នែក​មើល​ឆ្ងាយ​មិន​ឃើញ ចូរ​សាកល្បង​វិធី​ទាំងនេះ​សិន​

​ភ្នែក​មើល​ឆ្ងាយ​មិន​ឃើញ ចូរ​សាកល្បង​វិធី​ទាំងនេះ​សិន​

​តើ​អ្នក​ជា​មនុស្ស​ដែល​មើលឃើញ​តែ​របស់​នៅ​ជិត តែ​មើល​របស់​ឆ្ងាយ​មិន​ឃើញ​មែន​ទេ​? ដូច្នេះ​អ្នក​ប្រហែលជា​មាន​បញ្ហា​ម្ញូ​៉​ប​ភ្នែក​ហើយ​។ ភាគច្រើន​អ្នក​មាន​ជំងឺ​ភ្នែក​ម្ញូប​គឺ​ដោយសារតែ​ហ្សែ​ន​។ មានន័យ​ថា ជំងឺ​នេះ​អាច​ផ្តល់ឱ្យ​ពី​ឪពុក​ម្តាយ​របស់​អ្នក​តែម្តង​។ អ្នកជំនាញ​និយាយថា ការ​សម្លឹង​មើល​របស់​នៅ​ជិត​គ្រប់​ពេល​ទាំងអស់​ក៏​អាច​ធ្វើឱ្យ​អ្នក​ទៅ​ជា​ម៉្ញូ​បបាន​ដែរ​។

​យក​ល្អ​អ្នក​គួរតែ​ឱ្យ​ពេទ្យ​ជំនាញ​ខាង​ភ្នែក​ពិនិត្យ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​បញ្ហា​ភ្នែក​របស់​អ្នក​ទៅ​បើសិនជា​យល់ថា​អ្នក​មាន​បញ្ហា​ម្ញូ​៉​ប​ភ្នែក​មែន​នោះ​។ គាត់​អាច​នឹង​សម្គាល់​ដឹងថា​អ្នក​ពិតជា​មាន​ជំងឺ​នេះ​មែន​ឬ​អត់ ព្រមទាំង​ផ្តល់​ការព្យាបាល​ដែល​ត្រឹមត្រូវ​ទៀតផង​។

មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​ដែរ ដែល​អាច​ដោះស្រាយ​បញ្ហា​ម៉្ញូប​ភ្នែក​បាន​៖

កុំ​ភ្លេច​ឧស្សាហ៍​ឱ្យ​ភ្នែក​សម្រាក​ផង​
មិន​ខ្វល់​ថា​អ្នក​កំពុងតែ​លេង​វីដេអូ​ហ្គេម មើល​ទូរទស្សន៍ អាន​សៀវភៅ ឬ​បញ្ចប់​របាយការណ៍​ទេ អ្នក​ត្រូវ​តែ​ឧស្សាហ៍​សម្រាក​ជានិច្ច​។ ការ​ដែល​ឱ្យ​ពេលភ្នេក​អាច​បិទ ឬ​សម្រាក​ម្តង​ខណៈពេល​កំពុង​តែ​ប្រើប្រាស់​វា​ច្រើន​នោះ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កុំឱ្យ​អាការៈ​ម្ញូប​កាន់តែ​ធ្ងន់ធ្ង​របាន​។ ការ​សម្រាក​នេះ​ក៏​ជួយ​មិន​ឱ្យ​ឈឺ​ក្នុង​ភ្នែក និង​ឈឺក្បាល​ថែម​ទៀត​ដែរ​។

កាត់បន្ថយ​ពេលវេលា​ដែល​ត្រូវ​ការប្រើ​ភ្នែក​
រឿង​នេះ​មានន័យ​ថា អ្នក​មិន​ត្រឹមតែ​ចៀសវាង​ចំណាយ​ពេលវេលា​ច្រើន​ពេក​ក្នុង​ការសម្លឹ​ងមើល​ទូរទស្សន៍​ទេ តែ​ក៏​ត្រូវ​ចៀសវាង​ការ​សម្លឹង​មើល​ទូរស័ព្ទ តា​ប្លេត លេប​ថប់ ។​ល​។​

ប្រើ​ភ្នែក​ហាត់ប្រាណ​ជា​ទៀងទាត់​
បើសិន​ជា​អ្នក​យល់ដឹង​អំពី​សារៈសំខាន់​ការ​ហាត់ប្រាណ​ទៀងទាត់​ដែរ នោះ​អ្នក​ក៏​គួរតែ​ប្រើ​ភ្នែគ​ហាត់ប្រាណ​ដែរ​ហើយ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ប្រើ​ភ្នែក​សម្លឹងមើល​ជា​រង្វង់​តាម​ត្រនិច​នាឡិការ​ចំនួន ១០​វិនាទី បន្ទាប់​មក​បញ្ច្រាស់​ទ្រនិចនាឡិការ​វិញ ១០​វិនាទី​ទៀត​។ ការ​ហាត់ប្រាណ​មួយ​បែប​ទៀត​គឺ​ការ​សម្លឹង​មើល​ទៅលើ និង​ចុះក្រោម​ចំនួន ១០​ដង បន្ទាប់​មក​សម្លេង​ឆ្វេង​ស្តាំង​ចំនួន ១០​ដង​ទៀត​។

ត្រូវ​ប្រាកដថា​មាន​ពន្លឺ​គ្រប់គ្រាន់​
ការអាន​សៀវភៅ ឬ​សរសេរ​អក្សរ​ក្នុងស្ថានភាព​ដែល​មាន​ពន្លឺ​ខ្សោយ​អាច​នាំ​ឱ្យ​ចុះ​ខ្សោយ​គំហើញ​របស់​ភ្នែក​បាន​។ ហេតុដូច្នេះ​ហើយ អ្នក​គួរ​ធ្វើយ៉ាងណា​ប្រើប្រាស់​ពន្លឺ​ឱ្យបាន​គ្រប់គ្រាន់​នៅពេល​ដែល​ត្រូវ​ការប្រើ​ភ្នែក​។

ញ៉ាំ​អាហារ​សម្បូរ​វីតាមីន និង​ជាតិ​រ៉ែ​
ជីវជាតិ​គ្រប់គ្រាន់​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបំបាត់​អាការៈ​ម្ញូ​៉​ប​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​បើសិនជា​ចង់​ឱ្យ​ភ្នែកមាន​សុខភាព​ល្អ​។ ចូរ​បញ្ចូល​បន្លែ និង​ផ្លែឈើ​កាន់តែ​ច្រើន​ក្នុង​របប​អាហារ និង​ញ៉ាំ​វា​រាល់ថ្ងៃ ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​ច្រើន​ដូចជា វីតាមីន A និង C ព្រមទាំង ស័ង្គសី​ដែល​ត្រូវបាន​គេ​អះអាង​ថា​អាច​បំបាត់​អាការៈ​ភ្នែក​ម្ញូប ព្រមទាំង​បញ្ហា​ភ្នែក​ផ្សេងៗ​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។