មុន​នេះ​! កម្មករ​សំណង់​៣​នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​រង​របួសធ្ងន់​-​ស្រាល

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា នៅមុនបន្តិច ​កម្ម​ករសំណង់៣នាក់​​ត្រូវ​បាន​ខ្សែភ្លើង​​ឆក់​ ខណៈ​លើក​ដែក​ប៉ះ​នឹង​ខ្សែ​កាប បណ្តាលឱ្យ​រងរបួស​ធ្ងន់ និងស្រាល ដែលហេតុការណ៍នេះ​កើតឡើង​កាលពីវេលាម៉ោង០៩ព្រឹក​ថ្ងៃទី​០១ មករា ២០១៦ ស្ថិត​នៅចំណុច​​ភូមិតាព្រហ្ម ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។

ប្រភពបានឱ្យដឹងថា​ ជនរងគ្រោះទាំង៣នាក់ ១-​ឈ្មោះ​កុយ វណ្ណេត អាយុ​២៥​ឆ្នាំ ជាមេកា (របួសស្រាល) ២-​ឈ្មោះ​ហែម ជឿន អាយុ​៤០ឆ្នាំ (របួសធ្ងន់) និង​៣-ឈ្មោះ​ហៀង លី អាយុ​៣២​ឆ្នាំ (របួសធ្ងន់) ទាំង៣នាក់មានទីលំនៅក្នុងភូមិ​កើតហេតុខាងលើ ។ បច្ចុប្បន្ន ជនរងគ្រោះ​ទាំង៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​​ហើយ ។

  • មុន​នេះ​! កម្មករ​សំណង់​៣​នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​រង​របួសធ្ងន់​-​ស្រាល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/01/01  Category:ក្នុងស្រុក