ម៉ូតូបុកម៉ូតូ របួសធ្ងន់៣នាក់ ស្រាលម្នាក់ លើផ្លូវជាតិលេខ៣ ខណៈដើរលេងឆ្លងឆ្នាំ

កំពត៖ ៣នាក់រងរបួសធ្ងន់ និងស្រាលម្នាក់ ដោយសារម៉ូតូសង់០៨ បុកគ្នាជាមួយ សង់០៥ នៅ ម៉ោង១និង៣០នាទីរំលង អាធ្រាត្រ ចូល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ លើកំណាត់ ផ្លូវជាតិលេខ៣ ចំណុច ផ្សារ រីញ្ញាណ ស្ថិតក្នុង ភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះជិះម៉ូតូសង់សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ
ក្រុងកែប 1A-0162  ឌុបគ្នា០៣នាក់, ១-ឈ្មោះជា សឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ (របួសធ្ងន់),
២-ឈ្មោះជា មករា ភេទប្រុស អាយុ១៩ឆ្នាំ អ្នករួមដំណើរ(របួសធ្ងន់), និង ៣-ឈ្មោះជា ភិទិច ភេទប្រុស អាយុ១៨ឆ្នាំ
អ្នករួមដំណើរ(របួស្រាល) ជនរងគ្រោះទាំង៣ ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅ ភូមិដំណាក់លួង ឃុំព្រៃថ្នង
ស្រុកទឹកឈូ ខេត្តកំពត។ ចំណែក ម៉ូតូសង់សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1C-0137 ជិះ
គ្នាម្នាក់ឯង អ្នកបើក មិនទាន់ស្គាល់ឈ្មោះ មានទីលំនៅ ភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

មន្ត្រីដដែលបន្តថា ម៉ូតូ២គ្រឿងនេះ បើកបរបញ្ជ្រាស់ទិសគ្នា ដោយម៉ូតូសង់០៨ ដែលជិះឌុបគ្នា៣នាក់បងប្អូននោះ
បានធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ មិនដឹងមូលហេតុច្បាស់លាស់ ក៏បណ្តាលឲ្យជួបឧបត្តិហេតុ
កើតគ្រោះបែបនេះតែម្តងទៅ។ក្រោយហេតុការណ៍ អ្នករបួសទាំងអស់ ត្រូវបានគេដឹកយកទៅព្យាបាល នៅឯពេទ្យ
បង្អែកខេត្តកំពត។

ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន នាំយកទៅរក្សាទុក នៅឯប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល
ដើម្បីរកខុស ត្រូវ ដោះស្រាយគ្នាទៅថ្ងៃក្រោយ៕

/p>

ម៉ូតូបុកម៉ូតូ របួសធ្ងន់៣នាក់ ស្រាលម្នាក់ លើផ្លូវជាតិលេខ៣ ខណៈដើរលេងឆ្លងឆ្នាំ

/p>

ម៉ូតូបុកម៉ូតូ របួសធ្ងន់៣នាក់ ស្រាលម្នាក់ លើផ្លូវជាតិលេខ៣ ខណៈដើរលេងឆ្លងឆ្នាំ