ជិះ​ម៉ូតូ​បុក​ស្ត្រី​រើស​អេ​ត​ចាយ​​បែកក្បាល​ ខណៈ​​កំពុងឆ្លងផ្លូវ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រើស​អេ​ត​ចាយ​ចំណាស់​ម្នាក់​ កំពុង​ដើរ​ឆ្លងផ្លូវ​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​​បើក​លឿន​ពេក​បុក​ បណ្តាល​​ឱ្យ​ដួល​បែក​ក្បាល​​សន្លប់​ស្តូក​ស្តឹង ចំណែក​​ម៉ូតូ​បង្ក​បើក​រត់​បាត់​​ ដែលហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ​ធ្នូ​ ​២០១៦ ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ កែង​៣១៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

​ប្រភពបានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿនលឿន លុះ​​មក​ដល់​ចំណុច​កើតហេតុ​ បាន​ទៅ​បុក​ស្ត្រី​ម្នាក់​ដើរ​យួរ​ថង់​អេ​ត​ចាយ​ដើរ​ឆ្លងផ្លូវ បណ្តាល​​ឱ្យ​​រង​របួស​បែក​ក្បាល​ពីក្រោយ​សន្លប់​នៅ​កណ្តាល​ថ្នល់ ។ ភ្លាម​ៗ​នោះ ​ប្រជាពលរដ្ឋ​ខ្លាច​មាន​រថយន្ត​ ឬ​ម៉ូតូ​បុក​បន្ថែម​ទៀត ​បាន​យក​ទៅ​ដាក់​លើ​ចិញ្ចើម​​ផ្លូវ​លាប​ប្រេងកូឡា​មួយសន្ទុះ​ ទើប​ដឹងខ្លួន​បាន​សាកសួរ​ដឹង​ថា​ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន
ជ័យ ។