​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​បា​ឡែ​ន បុក​គ្នា​រងរបួស​ធ្ងន់​ស្រាល​ជិត ៥០​នាក់

ស្វាយរៀង: កម្មករ កម្មការិនី រោងចក្រ បាន​រងរបួស​ធ្ងន់​ស្រាល​ជាង​៤៨ ដោយសារ​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​តូយ៉ូតា កាមរី (​បា​ឡែ​ន​) បុក​គ្នា ពេញទំហឹង បណ្តាល​រថយន្ត ដឹក​កម្មករ ក្រឡាប់​ផ្ងារជើង ជះ​មនុស្ស​ចេញពី​ឡាន​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥:៣០ នាទី ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។

​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត តូយ៉ូតា កាមរី (​បា​ឡែ​ន​)​ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH5162 បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ស្រប​ទិស​ជាមួយនឹង រថយន្ត​ដឹក​កម្មករ លុះដល់​ចំណុច​ក្លោងទ្វារ វត្ត​ស្វាយ​តា​យាន ជា​កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​រថយន្ត តូយ៉ូតា កាមរី (​បា​ឡែ​ន​) វ៉ា​រថយន្ត​ដឹក​កម្មករ ដោយ​វ៉ា​បត់​ឆ្វេង​ពីមុខ រថយន្ត​ដឹក​កម្មករ ហើយក៏​ហ្វ្រាំង​មិនទាន់ ក៏​បុក​ចំហៀង​ខាងឆ្វេង​រថយន្ត តូយ៉ូតា កាមរី (​បា​ឡែ​ន​) និង​ដោយ​មនុស្ស​ក្នុង​រថយន្ត​ជ្រួល​ចុះ ជ្រួល​ឡើង បណ្តាល​ឲ្យ​រថយន្ត​ដឹក​កម្មករ កម្មការិនី ដែលមាន​មនុស្ស​ពេញ​រថយន្ត​នោះ ក្រឡាប់​បាស់ជើង ធ្លាក់​ទៅខាង​ជើង​ផ្លូវ និង​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ជាង​៤៨​នាក់ ក្នុងនោះ​របួសធ្ងន់​១២​នាក់ ស្រាល​៣៦​នាក់ មាន​មនុស​ប្រុស​១៣​នាក់​។​

​នគរបាល​ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹងថា​៖ ចំនួន​អ្នករងរបួស​ធ្ងន់​ស្រាល គិត​ចាប់ពី​ម៉ោង​៧:៣០​នាទី គឺមាន​៤៨​នាក់ ហើយ​រថយន្ត​សង្គ្រោះ ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ ចំនួន​៣ ទី​១.​មន្ទីរពេទ្យ​ប្រសូត្រ មាន​អ្នករងរបួស​១៣​នាក់​, ទី​២.​មន្ទីរពេទ្យ​ជី​ភូ មាន​អ្នករងរបួស ២៤ នាក់​, ទី​៣.​មន្ទីរពេទ្យ​ខេត្តស្វាយរៀង មាន​អ្នករងរបួស ១១ នាក់​។ ហើយ​យើង​ពុំទាន់​ដឹង​តួលេខ​ពិត​ថា មាន​មនុស្ស​ជិះ ក្នុង​រថយន្ត​ដឹក​កម្មករ កម្មការិនី​ប៉ុន្មាន​អ្នក​នោះទេ គ្រាន់តែ​ទទួលបាន​តួលេខ តាម​មន្ទីរពេទ្យ​នីមួយៗ​ប៉ុណ្ណោះ​។
​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រុក​ស្វាយទាប យក​រថយន្ត​ទាំងពីរ​គ្រឿង យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយទាប ដើម្បី​ដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕V/S