រិទ្ធ ឌីកា ប្រមូល​ថវិកា​ពី​គ្រួសារ​ក្លិប​ស្វាយរៀង​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​

រិទ្ធ ឌីកា ប្រមូល​ថវិកា​ពី​គ្រួសារ​ក្លិប​ស្វាយរៀង​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​

ក្លិប​បាល់ទាត់​ស្វាយរៀង​បាន​យក​ថវិកា​ចំនួន​​២៧៨០​ដុល្លារ​អាមេរិក​ និង​៩​ម៉ឺន​រៀល​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០១៥​ម្សិល​មិញ។

 

រិទ្ធ ឌីកា ប្រមូល​ថវិកា​ពី​គ្រួសារ​ក្លិប​ស្វាយរៀង​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទិដ្ឋភាព​​ថត​រូប​អនុស្សាវរីយ៍​នៃ​ការ​ប្រគល់​ប្រាក់ (រូបថត៖ រិទ្ធិ ឌីកា)

 

លោក​ រិទ្ធិ ឌីកា នាយក​បច្ចេកទេស​ក្លិប​បាល់ទាត់​ស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​​ប្រមូល​បាន​នេះ​គឺ​ជា​ការ​រួម​ចំណែក​ពី​មន្ត្រី​ បុគ្គលិក​ កីឡាករ​ និង​ក្រុម​គ្រួសារ​នៃ​ក្លិប​បាល់ទាត់​ស្វាយរៀង​ ហើយ​ក្នុង​នោះ​​ថវិកា​របស់​គ្រួសារ​លោក​ផ្ទាល់​ចំនួន​២១០០​ដុល្លារ។​​ កាល​ពី​ម្សិល​មិញ​លោក​​ Denis Laurent​ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​​បាន​ទទួល​ផ្ទាល់​ដៃ​ពី​លោក​រិទ្ធិ ឌីកា និង​ក្រុម​ការងារ។

 

លោក​នាយក​បច្ចេកទេស​ក្លិប​ស្វាយរៀង​បាន​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​ការងារ​ក្លិប​ស្វាយរៀង​បាន​ប្រមូល​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ និង​​ លោក​នឹង​កំណត់​​យក​ថ្ងៃ​ទី​១ ​ខែ​មករា​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រមូល​យក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​នេះ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

 

អត្ថបទ៖ ជាន ចាន់រ៉ា​