ចាប់បាន​ជនល្មើស​ចែកចាយ​ថ្នាំញៀន ៣ នាក់ នៅ​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ ជនល្មើស​ចែកចាយ និង ប្រើប្រាស់​ថ្នាំញៀន​ដ៏​សកម្ម ៣ នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​នគ​បាល​ក្រុង​កំពង់ឆ្នាំង​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ខណៈដែល​ពួគគេ​កំពុងធ្វើការ​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន ។ ករណី​បង្ក្រាប​ជនល្មើស​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង ២០​នាទី កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ នៅ​ចំណុច​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​គេ​កំពង់​ចែកចាយ និង ប្រើប្រាស់ ។

ចាប់បាន​ជនល្មើស​ចែកចាយ​ថ្នាំញៀន ៣ នាក់ នៅ​ខេត្តកំពង់ឆ្នាំង​

ជនល្មើស​ចែកចាយ និង ប្រើប្រាស់​ថ្នាំញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ត្រូវបាន​គេ​ឱ្យ​ស្គាល់ ១-​ឈ្មោះ​គុយ​ចិន អាយុ ២៥ ឆ្នាំ ភេទ​ប្រុស (២) ឈ្មោះ ខុន​មុន្នី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ និង ៣ ឈ្មោះ ប៊ូ​សំអាត ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ពួគគេ​ទាំង ៣ នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែលជា​មុខសញ្ញា​សមត្ថកិច្ច​តាមដាន​ជាប់​រហូត ។

ចាប់បាន​ជនល្មើស​ចែកចាយ​ថ្នាំញៀន ៣ នាក់ នៅ​ខេត្តកំពង់ឆ្នាំង​

សមត្ថកិច្ច​ដែល​ស្ថិតក្នុង​ការបង្ក្រាប​បាន​និយាយ​ឱ្យដឹងថា នៅមុន​ឈានដល់​ការ​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​ទាំង ៣ នាក់ ខាងលើនេះ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ពី​ទីតាំង​កន្លែង​ច្បាស់លាស់​ទើប​សហការគ្នា​ធ្វើការ​ឡោមព័ទ្ធ​ចាប់បាន ភ្លាមៗ​ខណៈដែល​គេ​កំពុងធ្វើការ​ចែកចាយ និង ប្រើប្រាស់​ថ្នាំញៀន​ជនល្មើស​ទាំង ៣ នាក់ ខាងលើនេះ​ជា​មុខសញ្ញា​របស់​សមត្ថកិច្ច​កំពុង​តាមតែ​តាមដាន ។

ចាប់បាន​ជនល្មើស​ចែកចាយ​ថ្នាំញៀន ៣ នាក់ នៅ​ខេត្តកំពង់ឆ្នាំង​

ក្នុងការ​បង្ក្រាប​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៤ កញ្ចប់​តូច ដាវ ៣ ឧបករណ៍​សម្រាប់​ឆក់ ១ គ្រឿង ម៉ូតូ ២ គ្រឿង សម្ភារៈ និង ឧបករណ៍​វេច​ខ្ចប់ និង បម្រើ​ដល់​ការជក់​មួយចំនួន ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ចែកចាយ​ថ្នាំញៀន​ខាងលើ​បាន​សារភាពថា ថ្នាំញៀន​ខាងលើ​វា​ជា​របស់ខ្លួន​ទិញ​បន្ត​មក​ធ្វើការ​ចែកចាយ ។ ក្រោយ​ធ្វើការ​សាកសួរ​រួច​សមត្ថកិច្ច​បាន​កសាង​ឯកសារ​និង បញ្ជូន​ជនល្មើស​រួម​នឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​នៅថ្ងៃនេះ​ផងដែរ ៕ (​ប្រភព TV5)

ចាប់បាន​ជនល្មើស​ចែកចាយ​ថ្នាំញៀន ៣ នាក់ នៅ​ខេត្តកំពង់ឆ្នាំង​