ឆ្នាំចាស់ ២០១៥ បានកន្លង ឆ្នាំថ្មី ២០១៦ បានមកជំនួស ជាមួយនិងក្តីរីករាយរបស់ប្រជាជន

 ព្រះសីហនុ៖ ឆ្នាំចាស់ ២០១៥ បានកន្លង ឆ្នាំថ្មី ២០១៦ បានមកជំនួស ជាមួយនិងក្តីរីករាយរបស់ប្រជាជន។ សុខសន្តិភាពបានផ្តល់ជូនជាតិ និងប្រជាជន យើងនូវ ការសប្បាយរីករាយ ក្នុងការ ឆ្លងឆ្នាំ ដោយ គ្មានការភ័យខ្លាចនៃការវាយប្រហារភេវរកម្មដែលប្រទេសមួយ ចំនួនកំពុងប្រឈមនោះឡើយ។

ម្សិលមិញ ខ្ញុំបានជួបនិងថតរូបជាមួយចៅៗទាំងអស់។ ពិបាកជាងចាប់ក្តាមដាក់ចង្អេរទៅទៀត។ មួយចេញ មួយចូល មួយយំ មួយសើច។ ខ្ញុំយល់ថាមិនមែនតែគ្រួសារខ្ញុំមួយទេដែលបានសប្បាយជួបជុំគ្រួសារ តែគ្រួសារស្ទើរទូទាំងប្រទេសដែលបានសប្បាយរីករាយ។ ឆ្នាំថ្មីជាមួយភារកិច្ចថ្មី និងភារកិច្ចចាស់ដែលបន្សល់ទុកពីឆ្នាំមុន ដែលត្រូវខិតខំអនុវត្តបន្តទៀត។

សូមមើលអនាគតក្រុមបាល់ទាត់បុរស និងអនាគតក្រុមបាល់ទះស្ត្រីត្រកូលហ៊ុន។ ចៅស្រីនឹងលេងបាល់ទះ។ ចៅប្រុសនឹងលេងបាល់ទាត់។ ពេលនេះចៅប្រុសមួយចំនួនកំពុងហ្វឹកហាត់នៅក្លឹបបឹងកេត។ ពួកគេកំពុងខិតខំហ្វឹកហាត់ឱយខ្លាំងដូចកីឡាករ ចាន់ វឌ្ឍនាកា ដើម្បីចូលរួម SEA GAMES ឆ្នាំ 2023 នៅកម្ពុជា៕

ឆ្នាំចាស់ ២០១៥ បានកន្លង ឆ្នាំថ្មី ២០១៦ បានមកជំនួស ជាមួយនិងក្តីរីករាយរបស់ប្រជាជន

ឆ្នាំចាស់ ២០១៥ បានកន្លង ឆ្នាំថ្មី ២០១៦ បានមកជំនួស ជាមួយនិងក្តីរីករាយរបស់ប្រជាជន