ជនសង្ស័យម្នាក់ កាប់សម្លាប់បុរសម្នាក់់ យ៉ាងអាណោចអាធ័ម រួចប្លន់យកម៉ូតូ តែត្រូវនគរបាលឃាត់បានភ្លាមៗ នៅស្រុកកណ្តាលស្ទឹង

កណ្តាលៈ បុរសម្នាក់ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនកាលពីវេលា ម៉ោង២០ និង៣០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូ ឌ្រីមសង់ស៊េរី ឆ្នាំ២០១៦ បានសម្រេច។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ វៀន សៀប ភេទប្រុសអាយុ២៩ឆ្នាំ ជាម្ចាស់ឌ្រីមសង់ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ ចំណែកឯជនសង្ស័យឈ្មោះ ហន ចិន អាយុ៣៦ឆ្នាំ មុខរបរមេជាងសំណង់។

ប្រភពដដែរបន្តថា វេលាម៉ោង១៦.០០នាទី ជនសង្ស័យបានផឹកស្រាថ្នាំ នៅផ្ទះឈ្មោះឆិល ភ័ស្តភេទប្រុស នៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយ អ្នកផឹកស្រា មានគ្នា០៦នាក់ក្នុងនោះក៏ មានជនរងគ្រោះផងដែរ។ បន្ទាប់មកនៅវេលាម៉ោង១៨.១៥នាទីនាថ្ងៃដដែល ជនសង្ស័យ, ជនរងគ្រោះ និងមិត្តភ័ក្តបងប្អូនរបស់ជនសង្ស័យ និងជនរងគ្រោះមានប្រុស ស្រីមានគ្នា ប្រហែល១៣នាក់បាន បបួលគ្នាផឹកស្រាបៀរអង្គរនៅផ្ទះជនសង្ស័យ។

បន្ទាប់មកទៀតនៅ វេលា១៩ និង២០នាទី នាថ្ងៃដដែលជនសង្ស័យ និងជនរងគ្រោះ ក៏បានជិះម៉ូតខាង លើរបស់ជនរងគ្រោះជិះជូនឈ្មោះ យួនភេទប្រុស ដែលនៅផឹកស្រា ជាមួយគ្នាទៅផ្ទះដោយឈ្មោះយួន ជិះម៉ូតូរបស់ខ្លួនតែម្នាក់ឯង ពេល នោះជនសង្ស័យបានយកពូថៅ ដងឈើមួយសៀតចង្កះខោពេលជូនឈ្មោះ យួនទៅផ្ទះហើយជនរងគ្រោះនិងជនសង្ស័យបានជិះម៉ូតូ ខាងលើត្រឡប់មកវិញពេលមក  ដល់កន្លែងកើតហេតុជនសង្ស័យ ក៏បានក្រលេងខ្លួន ធ្វើអោយម៉ូតូដួល រួចដកពូថៅពីចង្កះខោកាប់ក្បាល ជនរងគ្រោះពីក្រោយចំនួន ២ពូថៅបណ្ដាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ភ្លាមនោះជន សង្ស័យបានលើកម៉ូតូដេរបញ្ឆេះ តែដេរមិនឆេះទេជនសង្ស័យបាន បណ្តើរម៉ូតូរត់ ពេលនោះអ្នកភូមិ នៅក្បែរនោះមានការសង្ស័យក៏ នាំគ្នាដេញតាម ហើយជនសង្ស័យបានទុក ម៉ូតូចោលក៏រត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍និងស្រុក បានចុះដល់ កន្លែងកើតហេតុ ស្រាវជ្រាវចាប់ជនសង្ស័យបាន បញ្ចូនមកអធិការដ្ឋានដើម្បីកសាង សំណុំរឿងបញ្ចូនទៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាលដើម្បីចាត់ការទៅតាមនិតិវិធី៕