អ្នកជំងឺ ៦ប្រភេទនេះ ហាម​ទទួលទាន​ខ្ទឹម​សដាច់ខាត

ខ្ទឹមសត្រូវ​បានគេទទួលស្គាល់​ថា​ជាគ្រឿងទេសដ៏ដែលធ្វើឲ្យអាហារកាន់តែ​មាន​រសជាតិឈ្ងុយឆ្ងាញ់​បំផុត ហើយវា​ក៏អាចធ្វើជាឱសថ​សម្រាប់ការពារ និងព្យាបាល​ជំងឺ ព្រមទាំងការឈឺចាប់ជា​ច្រើន។ ប៉ុន្តែទោះបីជា​យ៉ាងណា ប្រសិនបើ​អ្នក​ស្ថិតក្នុងចំណោម​មនុស្ស ៦ប្រភេទ​ខាងក្រោម អ្នកគួរតែ​ចៀសវាង​ការទទួលទាន​ខ្ទឹមស៖
 
អ្នកជំងឺ ៦ប្រភេទនេះ ហាម​ទទួលទាន​ខ្ទឹម​សដាច់ខាត

១. អ្នក​មាន​បញ្ហាថ្លើម
មនុស្សជាច្រើនតែងតែ​ជឿថា ខ្ទឹមស​អាចជួយ​ការពារ​ពីរោគថ្លើម ព្រោះវាត្រូវ​បានគេទទួលស្គាល់​ថា ជាអាហារប្រឆាំង​នឹងបាក់តេរី, វីរុស ដែលអាច​ជួយកម្ចាត់​បាក់តេរី។ តែទោះបីជា​យ៉ាងណា ខ្ទឹមស​នេះមិនអាច​ទទួលទានដើម្បី​ព្យាបាលរោគ​ថ្លើមបាន​ឡើយ។ សមាសធាតុ​ពិតប្រាកដ​នៅក្នុងខ្ទឹមស​អាចជួយជម្រុញ​ដល់ក្រពះ និង​ពោះវៀន ក្នុង​ការ​រំលាយ​អាហារ និង​បញ្ចេញ​ទឹក។ នេះតែងតែ​បណ្តាល​ឲ្យអាការៈ​កាន់តែធ្ងន់ធ្ងរ​ឡើងដូច​ជា ចង់ក្អួត។ លើសពីនេះ​ទៀត ការទទួលទាន​ខ្ទឹមសច្រើន​អាចធ្វើឲ្យ​កើតជំងឺខ្វះឈាម ព្រោះ​សមាសធាតុ​របស់វា​នឹងកាត់បន្ថយ​កោសិកាឈាមក្រហម និង​អេម៉ូក្លូប៊ីន។
២. អ្នកមាន​អាការៈរាករូស
ខ្ទឹមសឆៅ​មានរសជាតិហិល អាចធ្វើឲ្យ​ពោះវៀន​អ្នកជំងឺ​ត្រូវរាករូស បណ្តាលឲ្យ​អាការៈ​កាន់​តែធ្ងន់ធ្ងរ​ឡើង។ នេះមាន​ន័យថា អ្នកមិនគួរ​ទទួលទាន​ខ្ទឹមស នៅ​ពេលអ្នក​រាករូស​ឡើយ។
៣. អ្នកកើត​ជំងឺភ្នែក
ការទទួលទាន​ខ្ទឹមសយូរៗ​ទៅអាចបំផ្លាញ​ថ្លើម និងភ្នែក ហើយអាច​បណ្តាលឲ្យ​ខ្វះខ្យល់អុកស៊ីសែន, ហ៊ឹងត្រចៀក, បាត់បង់​ការចងចាំ-ល-។ អ្នក​មាន​បញ្ហា​សុខភាព​ភ្នែក​មិនគួរទទួលទាន​ខ្ទឹមស​ឡើយ។
៤. អ្នកជំងឺ​ជិតនឹងវះកាត់
អ្នកត្រូវ​បញ្ឈប់ការទទួលទានខ្ទឹមស​យ៉ាងហោច​ណាស់ ២សប្តាហ៏មុន​ពេល​ទៅវះកាត់ ព្រោះ​វាអាចបណ្តាលឲ្យ​ចេញឈាម​ច្រើន និងនាំឲ្យ​កើតមាន​បញ្ហាផ្សេងៗ​ទៀត។
៥. ស្ត្រីមាន​ផ្ទៃពោះ និងស្ត្រី​បំបៅដោះកូន
ស្ត្រីមានផ្ទៃពោះ​អាចទទួលទានខ្ទឹមស​ក្នុងបរិមាណ​ធម្មតា។ តែទោះបីជា​យ៉ាងណា ខ្ទឹមសមិន​អាចធានាសុវត្ថិភាព​នៅពេលប្រើធ្វើជា​ឱសថព្យាបាល​ក្នុងកំឡុង​ពេលមានផ្ទៃពោះ និង​បំបៅ​ដោះកូន​បានឡើយ ព្រោះក្នុងករណីនេះពុំ​ទាន់មាន​ព័ត៌មានគ្រប់គ្រាន់​បញ្ជាក់ពីសុវត្ថិភាព​នៅឡើយទេ។
៦. អ្នកមាន​សម្ពាធឈាមខ្សោយ
ខ្ទឹមសធ្វើឲ្យ​សម្ពាធ​ឈាមចុះទាប ដូច្នេះអ្នក​មានបញ្ហាសុខភាព​បែបនេះ​អាចធ្វើឲ្យអាការៈ​កាន់តែធ្ងន់ធ្ងរ​ឡើងៗ​ជាងមុន៕
ដោយ៖ ដារ៉ា
ប្រភព៖ sportonlinegroup

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អ្នកជំងឺ ៦ប្រភេទនេះ ហាម​ទទួលទាន​ខ្ទឹម​សដាច់ខាត