រថយន្តដឹកកម្មករបុករថយន្ត បាឡែនក្រឡាប់របួសធ្ងន់ស្រាល៣២នាក់ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្តដឹកកម្មករប្រមាណជាង៥០នាក់ មួយគ្រឿងបានប៉ះគ្នា ជាមួយរថយន្តកាមរីបាឡែនបណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវរងបួសកម្មករធ្ងន់-ស្រាល ជាង៣០នាក់ដែលហេតុការណ៍នេះកើតឡើងកាលពីម៉ោងប្រមាណ៥និង៣០នាទី ល្ងាចថ្ងៃទី៣១ធ្នូ២០១៥ នៅតាម បណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខវត្តស្វាយ តាយាន ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា រថយន្តដឹកកម្មករ ប្រមាណ ជាង៥០នាក់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្លាកលេខកំពង់ចាម3A-435បានប៉ះ គ្នាជា មួយរថយន្តកាមរីបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AH-5162 បណ្ដាលឲ្យរថយន្តកម្មករ ក្រឡាប់ធ្លាក់ផ្លូវ រងរបួសកម្មករធ្ងន់៦នាក់ និងរបួស ស្រាល២៦នាក់។

ក្រោយកើតហេតុកម្លាំងនគរបាល បានជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ហើយយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ស្វាយទាប រង់ចាំការដោះស្រាយបន្តទៀត៕

រថយន្តដឹកកម្មករបុករថយន្ត បាឡែនក្រឡាប់របួសធ្ងន់ស្រាល៣២នាក់ នៅខេត្តស្វាយរៀង រថយន្តដឹកកម្មករបុករថយន្ត បាឡែនក្រឡាប់របួសធ្ងន់ស្រាល៣២នាក់ នៅខេត្តស្វាយរៀង រថយន្តដឹកកម្មករបុករថយន្ត បាឡែនក្រឡាប់របួសធ្ងន់ស្រាល៣២នាក់ នៅខេត្តស្វាយរៀង រថយន្តដឹកកម្មករបុករថយន្ត បាឡែនក្រឡាប់របួសធ្ងន់ស្រាល៣២នាក់ នៅខេត្តស្វាយរៀង