ល្បួង​មិត្តភក្តិ​ផឹកស៊ី រួច​កាប់​ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច​

កណ្ដាល: បុរស​ម្នាក់ ត្រូវ​មិត្តភក្តិ​ល្បួង​យកទៅ​ផឹកស៊ី ហើយ​កាប់​២ ពូថៅចំក្បាល បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ប្លន់​យក​ម៉ូតូ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល តែ​ត្រូវ​ប្រជាពលរដ្ឋដេញចាប់បាន​ភ្លាមៗ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ជនសង្ស័យ ឈ្មោះ ហន ចិន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាជាង​សំណង់​។ ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ កាប់សម្លាប់​នោះ ឈ្មោះ វៀន សៀ​ប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​ជា កម្មករសំណង់​។​

​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ បាន​ផឹកស្រា​ថ្នាំ នៅផ្ទះ​ឈ្មោះ ឆិល ភ័​ស្ត ភេទ​ប្រុស នៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ដោយ​អ្នក​ផឹកស្រា មាន​គ្នា ៦ នាក់ ក្នុងនោះ​មាន​ជនរងគ្រោះ ផងដែរ​។ បន្ទាប់មក​នៅវេលា​ម៉ោង ១៨​និង​១៥​នាទី នា​ថ្ងៃ​ដដែល​នោះ ជនសង្ស័យ ជនរងគ្រោះ និង​មិត្ត​ភ័​ក្ត​បងប្អូន របស់​ជនសង្ស័យ មាន​ប្រុស ស្រី មាន​គ្នា​ប្រហែល​១៣​នាក់ បាន​បបួលគ្នា​ផឹកស្រា​បៀរ​អង្គរ នៅផ្ទះ​ជនសង្ស័យ នៅវេលា ១៩​និង​២០​នាទី​នា​ថ្ងៃ​ដដែល​។ ជនសង្ស័យ និង​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ របស់​ជនរងគ្រោះ ជិះ​ជូន​ឈ្មោះ យួន ភេទ​ប្រុស ដែល​នៅ​ផឹកស្រា​ជាមួយគ្នា​ទៅផ្ទះ ដោយ​ឈ្មោះ យួន ជិះ​ម៉ូតូ​របស់ខ្លួន​តែម្នាក់ឯង​។ ពេលនោះ ជនសង្ស័យ បាន​យក​ពូថៅ ដង​ឈើ​១ សៀតចង្កេះ​ខោ​។ ពេល​ជូន​ឈ្មោះ យួន ទៅផ្ទះ​ហើយ ជនរងគ្រោះ​និង​ជនសង្ស័យ បាន​ជិះ​ម៉ូតូ ត្រឡប់មកវិញ​។ ពេលមកដល់​កន្លែងកើតហេតុ​ជនសង្ស័យ ក៏បាន​គ្រលែងខ្លួន ធ្វើ​ឲ្យ​ម៉ូតូ​ដួល រួច​ដក​ពូថៅ​ពី​ច​ង្កះ​ខោ កាប់​ក្បាល​ជនរងគ្រោះ ពីក្រោយ​ចំនួន ២ ពូថៅ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ភ្លាមនោះ ជនសង្ស័យ បាន​លើក​ម៉ូតូ ដេ​បញ្ឆេះ តែ​ដេ​មិន​ឆេះ ជនសង្ស័យ បាន​បណ្តើរ​ម៉ូតូ​រត់​។ ពេលនោះ អ្នកភូមិ​នៅក្បែរនោះ មានការ​សង្ស័យ ក៏​នាំគ្នា​ដេញតាម ហើយ​ជនសង្ស័យ បាន​ទុក​ម៉ូតូ​ចោល ក៏​រត់​គេចខ្លួនបាត់​។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន ប​ញ្ចូ​ន​មក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​៕V​/S

ល្បួង​មិត្តភក្តិ​ផឹកស៊ី រួច​កាប់​ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច​

ល្បួង​មិត្តភក្តិ​ផឹកស៊ី រួច​កាប់​ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច​

ល្បួង​មិត្តភក្តិ​ផឹកស៊ី រួច​កាប់​ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច​

ល្បួង​មិត្តភក្តិ​ផឹកស៊ី រួច​កាប់​ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច​