សម្តេច​ហ៊ុនសែន​៖ កម្ពុជា ឆ្លង​ឆ្នាំសកល យប់មិញ ដោយ​គ្មាន​ការភ័យខ្លាច​នៃ​ការវាយប្រហារ​ភេ​វរ​កម្ម​ទេ

ភ្នំពេញ: ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ នេះ គឺជា​ថ្ងៃទី​១ ចូលឆ្នាំថ្មី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា បាន​សប្បាយ​រីករាយ​នឹង​ពិធី​ឆ្លង​ឆ្នាំ​សកល កាលពី​យប់មិញ ដោយ​គ្មាន​ការភ័យខ្លាច​នៃ​ការវាយ​ប្រហារ​ភេ​វរ​កម្ម ដូច​បណ្តា​ប្រទេស​មួយចំនួន លើ​ពិភពលោក​ឡើយ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុនសែន ដែលបានសម្រាកលំហែកាយ ឆ្លងឆ្នាំ នៅមាត់​សមុទ្រ ខេត្តព្រះសីហនុ បាន​សរសេរថា "​ឆ្នាំ​ចាស់ ២០១៥ បាន​កន្លង ឆ្នាំ​ថ្មី ២០១៦ បានមក​ជំនួស ជាមួយនឹង​ក្តី​រីករាយ​របស់​ប្រជាជន​។ សុខសន្តិភាព​បានផ្តល់​ជូន​ជាតិ និង​ប្រជាជន​យើង​នូវ​ការសប្បាយរីករាយ​ក្នុង​ការឆ្លង​ឆ្នាំ ដោយ​គ្មាន​ការភ័យខ្លាច​នៃ​ការវាយប្រហារ​ភេ​វរ​កម្ម ដែល​ប្រទេស​មួយចំនួន​កំពុង​ប្រឈម​នោះឡើយ​"​។​

​សម្តេច​ហ៊ុនសែន បាន​បញ្ជាក់ថា "​ឆ្នាំ​ថ្មី ជាមួយ​ភារកិច្ច​ថ្មី និង​ភារកិច្ច​ចាស់ ដែល​បន្សល់​ទុក​ពី​ឆ្នាំមុន ដែល​ត្រូវខិតខំ​អនុវត្ត​បន្តទៀត​"​។​

​ជាមួយនឹង​ការលើកឡើង​ខាង សម្តេច​ហ៊ុនសែន បង្ហាញ​រូបថត​របស់​សម្តេច និង​ចៅៗ ទាំងប្រុស ទាំង​ចៅស្រី​។ សម្តេច ហ៊ុនសែន ក៏បាន​ប្រកាស​ពី​អនាគត​ក្រុមបាល់ទាត់​បុរស និង​អនាគត​ក្រុម​បាល់ទះ​ស្ត្រី​ត្រកូល​ហ៊ុន​។

​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា "​ចៅស្រី នឹង​លេង​បាល់ទះ​។ ចៅប្រុស នឹង​លេង​បាល់ទាត់​។ ពេលនេះ ចៅប្រុស​មួយចំនួន កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​បឹងកេត​។ ពួកគេ​កំពុង​ខិតខំ​ហ្វឹកហាត់​ឱយ​ខ្លាំង​ដូច​កីឡាករ ចាន់ វឌ្ឍនាកា ដើម្បី​ចូលរួម SEA GAMES ឆ្នាំ 2023 នៅ​កម្ពុជា​"៕​