ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​ទឹកឈូ​

​កំពត: មនុស្ស​៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលងអធ្រាត្រ ចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៣ ចំណុច​ផ្សារ រី​ញ្ញាណ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រុងកែប 1A-0162  ឌុប​គ្នា​៣​នាក់ ១-​ឈ្មោះ​ជា សឿន អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ (​របួសធ្ងន់​) ។ ២-​ឈ្មោះ ជា មករា អាយុ​១៩​ឆ្នាំ អ្នករួមដំណើរ (​របួសធ្ងន់​)​។ និង​ទី​៣-​ឈ្មោះ ជា ភិ​ទិច អាយុ​១៨​ឆ្នាំ​អ្នករួមដំណើរ (​រ​បួ​ស្រាល​)​។ យុវជន​រងគ្រោះ​ទាំង​៣ ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ ភូមិ​ដំណាក់​លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។ ចំណែក​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1C-0137 ជិះ​ម្នាក់ឯង អ្នកបើក មិនទាន់​ស្គាល់ឈ្មោះ មាន​ទីលំនៅ នៅ​ភូមិ​ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

​ក្រោយ​ហេតុការណ៍ អ្នករបួស​ទាំងអស់ ត្រូវបាន​គេ​ដឹក​យកទៅ​ព្យាបាល នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។ ចំណែក​មធ្យោបាយ​ទាំង​២ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​
​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា តាម​នីតិវិធី​៕V​/S

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​ទឹកឈូ​

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​ទឹកឈូ​