កែវ រំ​ចង់ ឈ្នះពិន្ទុ​ជើង​ខ្លាំង​ថៃ ខណៈ ផល សោ​ភ័​ណ្ឌ ចាញ់​ក្នុង​ទឹក​ទី​១

កីឡា​៖​កែវ រំ​ចង់ បាន​យកឈ្នះ​ជើង​ខ្លាំង​ថៃ Iquezang ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ Thai Fight ដើម្បី​ជា​កាដូ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៦​និង​ក្លាយជា​កីឡាករ​កម្ពុ​ជាទី ១​ដែល​ឈ្នះ​កីឡាករ​ថៃ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ ប៉ុន្តែ​សោកស្តាយ​បំផុត​កីឡាករ ផល សោ​ភ័​ណ្ឌ បាន​ចាញ់​ក្រោម​កណ្តាប់​ដៃជើង​ខ្លាំង​ថៃ​នៅក្នុង​ទឹក​ទី​១​។

​    ​យ៉ាងណាក៏ដោយ អ្វីដែល ផល សោ​ភ័​ណ្ឌ ចាញ់​នោះ​ត្រូវបាន​គេ​មើលឃើញថា អាចជា​ការរៀបចំ​ឲ្យ ផល សោ​ភ័​ណ្ឌ ចាញ់​តែម្តង ព្រោះថា ផល សោ​ភ័​ណ្ឌ ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ប្រដាល់​អញ្ជើញ​ដោយ​តក់ក្រហល់​មិនមាន​ការរៀបចំ​ខ្លួន​មុន ខណៈដែល​កីឡាករ​ថៃ គឺជា​កីឡាករ​ជើង​ខ្លាំង​លំដាប់ A ថែមទៀត ។ ទន្ទឹម​នោះ​ពេល​ថ្លឹង​គីឡូ​កីឡាករ​ថៃ​រូបនោះ​លើស​ទម្ងន់​កីឡាករ ផល សោ​ភ័​ណ្ឌ ជិត​២​គីឡូក្រាម ខណៈដែល​ការ​លើស​គីឡូ​ច្រើនបែប​នោះ​គ្រប់​សហព័ន្ធ​កីឡាប្រដាល់​លើ​ពិភពលោក​គេ មិន​ឲ្យ​ប្រកួត​នោះឡើយ ៕

កែវ រំ​ចង់ ឈ្នះពិន្ទុ​ជើង​ខ្លាំង​ថៃ ខណៈ ផល សោ​ភ័​ណ្ឌ ចាញ់​ក្នុង​ទឹក​ទី​១