តារាចម្រៀង​ល្បីឈ្មោះ​២​រូប ថើប​ជញ្ជក់មាត់​គ្នា​ស្វា​មគ​មន៍​ឆ្នាំ​ថ្មី

​សិល្បៈ​៖តារាចម្រៀង​ល្បីឈ្មោះ​២​រូប​របស់​ផលិតកម្ម​សាន់​ដេ​លោក ខេមរៈ សេរី​មន្ត និង​កញ្ញា សុខ ពិសី កាលពី​យប់មិញ​បានធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង​ស្រែក​ហ៊ោ​ផ្អើល​ឆាក គ្រា​ដែល​តារាចម្រៀង​ទាំង​២​នេះ​បាន​ជញ្ជក់មាត់​គ្នា​លើ​ឆាក​តន្ត្រី​ស្រា​បៀរ Gangborg នាទី​លាន​លើ​កោះ​ពេជ្រ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០១៦​។

​    ​សូមជម្រាបថា ខណៈដែល​លោក ខេមរៈ សេរី​មន្ត ច្រៀង​បទ « លើសពី Fan បាន​អត់ » ហើយ​មាន​កញ្ញា សុខ ពិសី ចូលរួម​សម្តែង​ជា​តួអង្គ​ស្រី​នោះ នាង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏ដូចជា​ទស្សនិកជន ច្រើន​ម៉ឺន​នាក់ មានការ​ភ្ញាក់ផ្អើល គ្រា​ដែល​លោក សេរី​មន្ត បាន​សារភាព​ស្នេហ៍ ហើយ​ភ្លាមនោះ​នាង ក៏បាន ចាប់​លោក​ថើប នៅ​កណ្តាល​ឆាក ហើយ​សំឡេង​ហ៊ោ​ក​ញ្ជៀ​វ​គាំទ្រ​ផ្អើល​ពេញមុខ​ឆាក​តែម្តង​។

​    ​អាច​និយាយថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​សម្រាប់​កាយវិការ​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ភ្ញាក់ផ្អើល​បែប​នោះ​សម្រាប់​សិល្បករ សិល្បការិនី​កម្ពុជា សំខាន់​កញ្ញា សុខ ពិសី ដែល​អ្នកគាំទ្រ​គ្រប់គ្នា​សុទ្ធតែ​បាន​កោតសរសើរ​នូវ​ច​រិ​ក​លក្ខណៈ របស់​តារា​ស្រី​រូបនោះ ដែល​ភាគច្រើន​បង្ហាញ​នូវ​ភាព​ស្រគត់ស្រគំ​និង​សក្តិសម​បំផុត សម្រាប់​លក្ខណៈសម្បត្តិ​ជា​នារី​ខ្មែរ ។ ប៉ុន្តែ​ពេលនេះ សុខ ពិសី បាន​បង្ហាញថា អ្វីៗ ក៏មាន​ការប្រែប្រួលបាន​ដែរ ហើយ​ឆ្នាំ​ថ្មី មិនអាច​ដូចគ្នា​ទាំងស្រុង​នឹង​ឆ្នាំ​ចាស់​នោះឡើយ​៕

តារាចម្រៀង​ល្បីឈ្មោះ​២​រូប ថើប​ជញ្ជក់មាត់​គ្នា​ស្វា​មគ​មន៍​ឆ្នាំ​ថ្មី