ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់​នៅ​ផ្លូវជាតិ​លេខ​៣

​ខេត្តកំពត​៖​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា គ្រា​ដែល​ដើរលេង​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១​ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ចំណុច ផ្សារ​រី​ញ្ញាណ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។

​     មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​សង់​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រុងកែប 1A-0162 ឌុប​គ្នា​០៣​នាក់​, ១-​ឈ្មោះ​ជា សឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ (​របួសធ្ងន់​),២-​ឈ្មោះ​ជា មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នករួមដំណើរ​(​របួសធ្ងន់​), និង ៣-​ឈ្មោះ​ជា ភិ​ទិច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នករួមដំណើរ​(​រ​បួ​ស្រាល​) ជនរងគ្រោះ​ទាំង​៣ ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ ភូមិ​ដំណាក់​លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​ ចំណែក​ម៉ូតូ​សង់​សេ​១២៥​ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1C-0137 ជិះ​គ្នា​ម្នាក់ឯង មាន​ទីលំនៅ ភូមិ​ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​៕

ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់​នៅ​ផ្លូវជាតិ​លេខ​៣