នគរបាល​ខេត្តបាត់ដំបង​ចាប់ផ្តើម​ចុះ​ប្រតិ​ប​ត្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍

ខេត្តបាត់ដំបង​៖​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង​នៅ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​នេះ បានចាប់ផ្តើម​ចុះ ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គ្រា​ដែល​នៅ​ទូទាំងប្រទេស​ក៏ត្រូវ​ចាប់ផ្តើម​ចុះ អនុវត្តន៍​ផង ។

​    ​លោក សាត គឹម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានអោយដឹង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​ថា នៅ​រវាង​ម៉ោង​៨:០០​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥​នេះ​គ្រប់​កំលាំង​របស់​នគរបាល​ចរាចរណ៍​ខេត្ត​និង​ជួបប្រជុំគ្នា ដើម្បី​សំរេច​និង​បែងចែក​ត្រួតពិនិត្យ​កំលាំង​តាម​គោលដៅ​នីមួយៗ​។

​    ​លោក បន្តថា ប្រតិបត្តិ​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​កំលាំង​បាន​បែក​ចែកជា ៤​គោលដៅ ទី​១​នៅ​រង្វង់​មូល​ព្រា​បស ទី​២ ចំនុច​រង្វង់​មូល​នាង​រំសាយសក់ ទី​៣​នៅ​រង្វង់​មូល​យាយ​ទេព​និង​ទី​៤​គោលដៅ​អាច​ចល័ត​ក្នុង​ក្រុង​។ ចំពោះ​ការពិន័យ​អ្នក​ដែល​មិនបាន​គោរព​ច្បាប់​ត្រូវ​ចេញ​អោយនូវ​វិ​ក័យ​ប ត្រ័​ដើម្បី​យកទៅ​បង់ប្រាក់​ផាកពិន័យ​នៅ​ការិយាល័យ​កណ្តាល​នៅ​ស្នងការដ្ឋាន ឬ​នៅ​ទីតាំង​ណាមួយ​ទៀត​ដែល​នៅ​ជិត​បំផុត​ងាយស្រួល​ដល់​អ្នក​ដែល​ចូលទៅ បង់ប្រាក់​ពិន័យ​៕

នគរបាល​ខេត្តបាត់ដំបង​ចាប់ផ្តើម​ចុះ​ប្រតិ​ប​ត្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍
នគរបាល​ខេត្តបាត់ដំបង​ចាប់ផ្តើម​ចុះ​ប្រតិ​ប​ត្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍