Beckhamនិង Pique បង្ហោះ​​​រូប​ផ្អែម​ល្ហែម​ស្វាគមន៍​ថ្ងៃ​ឆ្លង​ឆ្នាំ​​ថ្មី ឆ្នាំ​សកល ២០១៦


Beckhamនិង Pique បង្ហោះ​​​រូប​ផ្អែម​ល្ហែម​ស្វាគមន៍​ថ្ងៃ​ឆ្លង​ឆ្នាំ​​ថ្មី ឆ្នាំ​សកល ២០១៦

ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​២០១៦ បាន​មក​ដល់ មនុស្ស​ជា​ច្រើន​បាន​ចេញ​​មក​ស្វាគមន៍​និង​អបអរ​​សាទរ​​ ​ដោយ​ឡែក​​​កីឡាករ​​និង​​គូ​ស្នេហ៍​​ ក៏​ដូច​ជា​​មនុស្ស​ជា​ច្រើន​ទៀត​ដែរ​​​បាន​មក​​ស្វាគមន៍​​ថ្ងៃ​ឆ្លង​​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ២០១៦។

 

Beckhamនិង Pique បង្ហោះ​​​រូប​ផ្អែម​ល្ហែម​ស្វាគមន៍​ថ្ងៃ​ឆ្លង​ឆ្នាំ​​ថ្មី ឆ្នាំ​សកល ២០១៦

 

ប៉ុន្មាន​ម៉ោង​មុន​នេះ​​ Gerard Pique​ ខ្សែ​ការពារ​ក្រុម​ Barcelona បាន​បង្ហោះ​រូប​​ជា​មួយ​​មិត្ត​ស្រី​របស់​ខ្លួន​គឺ តារា​ចម្រៀង​ កូឡុំប៊ី Shakira ។ រូប​ក្នុង​បណ្ដាញ​សង្គម Pique បាន​សរសេរ​ស្វាគមន៍​ឆ្នាំ​ថ្មី​យ៉ាង​ខ្លី​ថា ” 2016″ ។

 

ចំណែក​គូ​ស្នេហ៍​​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស David Beckham និង​ Victoria ក៏​​បាន​បង្ហោះ​រូប​​ថើប​​គ្នា​យ៉ាង​រ៉ូមែនទិច នា​រាត្រី​ឆ្លង​ឆ្នាំ​ ២០១៦ ប៉ុន្មាន​ម៉ោង​នោះ​ដែរ។ អតីត​​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​សរសេរ​សាទរ​ឆ្នាំ​ថ្មី ២០១៦ យ៉ាង​ខ្លី​​ក្នុង​បណ្ដាញ​សង្គម​ដែរ​ថា ” សូម​មាន​ថ្ងៃ​ដ៏​អស្ចារ្យ ២០១៦ ” ។

 

Beckhamនិង Pique បង្ហោះ​​​រូប​ផ្អែម​ល្ហែម​ស្វាគមន៍​ថ្ងៃ​ឆ្លង​ឆ្នាំ​​ថ្មី ឆ្នាំ​សកល ២០១៦

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ បរទេស​​​​