ហ្វីលីពីន ៖ លោក​ឪ​មួយរូប​ត្រូវ​ព្យួរ​ពី​ការងារ ដោយសារ​ធ្វើ​ពិធី​សូត្រធម៌​លើ​ក្តារ​ស្គី hoverboard

​រឿងហេតុ​បានកើត​ឡើង​កាលពី​ថ្ងៃទី ២៤ ធ្នូ ពោលគឺ​មុន​បុណ្យ​ណូអែល​មួយថ្ងៃ​។ នៅក្នុង​វិហារ​កាតូលិក​មួយ​នៅ​ទីក្រុង Binan ប្រទេស​ហ្វីលីពីន លោក​ឪ​មួយរូប​បាន​ច្រៀង​លើ​ក្តារ​ស្គី hoverboard ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ពី​សព្វមួយដង មុននឹង​ប្រារព្ធ​ពិធី​សូត្រធម៌​។ វិធី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់លោក​ឪ​បាន​ល្បី​ខ្ចរខ្ចាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​ក៏ប៉ុន្តែ គាត់​ត្រូវ​ថ្នាក់លើ​ព្យួរ​ពី​ការងារ ដោយហេតុថា ពិធី​សូត្រធម៌​នេះ​គឺជា​ពិធី​ដ៏​សំខាន់​នៃ​សាសនា​កាតូលិក​។ គេ​មិនអាច​យក​វិធី​របៀបនេះ​មក​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាសនិក​បានទេ​៕

​វីដេអូ


par