២០១៦ ឱក សុគន្ធកញ្ញា ព្រលយ​​ថា ចង់​ថត​កុន

២០១៦ ឱក សុគន្ធកញ្ញា ព្រលយ​​ថា ចង់​ថត​កុន

តារា​ចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ថ្លែង​ថា នៅ​ឆ្នាំ២០១៦​នេះ ប្រសិន​បើ​មាន​ខាង​ផលិតកម្ម​មួយ​ណា​ចង់​បាន​នាង ទៅ​ចូល​រួម​សម្ដែង​ខ្សែភាពយន្ត​នោះ គឺ​នាង​ស្វាគមន៍​ជា​និច្ច។

 

 

២០១៦ ឱក សុគន្ធកញ្ញា ព្រលយ​​ថា ចង់​ថត​កុន
 

ក្នុង​ជំនួប​ជា​មួយSabay នៅ​សណ្ឋាគារ​ណាហ្គាវើល​កាល​ពី​យប់​មិញ គ្រា​ដែល​​តារា​ស្រី​រូប​នេះ​​​ទៅ​ចូល​រួម​ច្រៀង​ជា​មួយ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត ដើម្បី​អបអរ​ពិធី​ឆ្លង​ឆ្នាំ២០១៥ ឈាន​ចូល​ឆ្នាំ ២០១៦ កញ្ញា ឱក សុគន្ធកញ្ញា  បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​ថ្មី​នេះ​នាង​ចង់​​សាក​ល្បង​ថត​ខ្សែភាពយន្ត បន្ថែម​លើ​អាជីព​ជា​តារា​ចម្រៀង​បច្ចុប្បន្ន។ ការ​ចង់​ចាប់​អាជីព​បន្ថែម​នេះ ក៏​ព្រោះ នាង​គិត​ថា វិស័យ​ខ្សែភាពយន្ត​បច្ចុប្បន្ន​​នេះ កំពុង​តែ​រីក​ចម្រើន ហើយ​ចង់​រួម​ចំណែក​ជា​មួយ។

 

តារា​ចម្រៀង​ស្រី​ម្នាក់​នេះ​បាន​បន្ត​ថា បច្ចុប្បន្ន​នៅ​មិន​ទាន់​​មាន​ខាង​អ្នក​ដឹក​នាំ​រឿង ​ក៏​ដូច​ជា​ផលិតកម្ម​រស្មី​ហង្ស​មាស ផ្ដល់​តម្រុយ​ពី​ការ​ផលិត​ខ្សែភាពយន្ត ដើម្បី​ឲ្យ​នាង​ចូល​សម្ដែង​ឡើយ។  ការ​ផ្ដល់​តម្រុយ​បែប​នេះ គឺ​ជា សញ្ញា​ល្អ​មួយ​ដល់​​ផលិតកម្ម​ដែល​ចង់​បាន  កញ្ញា ឱក សុគន្ធកញ្ញា ទៅ​ចូល​សម្ដែង​ខ្សែភាពយន្ត​ជា​មួយ ប៉ុន្តែ​បែប​ណា​ក្ដី គឺ​ត្រូវ​ឆ្លង​កាត់​ការ​ចរចា​គ្នា ជា​​មួយ​សាមី​ខ្លួន​ក៏ ដូច​ជា​ផលិតកម្ម​រស្មី​ហង្ស​មាស។

 

ចំពោះ​តួ​ដែល ត្រូវ​សម្ដែង ដាច់​ខាត​ត្រូវ​តែ​ជា​ដើរ​តួឯក​ឬ​យ៉ាង​ណា ​កញ្ញា ឱក សុគន្ធកញ្ញា មិន​បាន​បញ្ជាក់​ទេ អ្វី​ដែល​​បាន​លើក​ឡើង​នោះ គឺ​​គ្រាន់​តែ​នាង​ ព្រលយ​ថា ចង់​ថត​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ខុត សីហា