កម្លាំងនគរបាល រុករក ឃើញម៉ូតូ ១គ្រឿង ដែលចោរយក ទៅផ្លុងចោល នៅភូមិជុំគ្រៀល

កំពត៖ កម្លាំងនគរបាលស្រុកទឹកឈូ នៅព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ បានចុះរុករកឃើញ ម៉ូតូម៉ាកសង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1D-2379 ដែលចោរយកទៅផ្លុងចោល កាលចន្លោះពីម៉ោង១ទៅម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករានេះ ក្នុងភូមិសាស្ត្រ នៃភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដឹងថា ក្រោយពីប្រភព ប្រជាពលរដ្ ឋរាយការណ៍មក ឲ្យកម្លាំងនគរបាល កាលពីយប់មិញ រំលងអាធ្រាត្រ ទើបធ្វើឲ្យកម្លាំងឈានចុះ ទៅស្វែងរុករកឃើញ ម៉ូតូនេះតែម្តង ប៉ុន្តែរហូតមកដល់ម៉ោងនេះ មិនទាន់ឃើញមានម្ចាស់ម៉ូតូ មកស្វែងរកម៉ូតូរបស់ខ្លួននៅឡើយទេ។

បច្ចុប្បន្ន ម៉ូតូកំពុងរក្សាទុកនៅឯ អធិការដ្ឋាន នគរបាលស្រុកទឹកឈូ រង់ចាំម្ចាស់មកទទួលយក៕

កម្លាំងនគរបាល រុករក ឃើញម៉ូតូ ១គ្រឿង ដែលចោរយក ទៅផ្លុងចោល នៅភូមិជុំគ្រៀល

កម្លាំងនគរបាល រុករក ឃើញម៉ូតូ ១គ្រឿង ដែលចោរយក ទៅផ្លុងចោល នៅភូមិជុំគ្រៀល