​បុក​បន្ត​គ្នា​របួសធ្ងន់ ២ នាក់ នៅ​ក្រុង​តាខ្មៅ​

​កណ្តាល: យុវជន​ម្នាក់ បើក​ម៉ូតូ​ប៉ះ​កង់ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត មកដល់ គេច​មិន​ផុត បណ្តាល​ឲ្យ​ប៉ះ​ជើង​អ្នកជិះ​ម៉ូតូ​បន្ត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ដូចគ្នា​។ ហេតុការណ៍​បុក​បន្ត​គ្នា​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៧ យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅត្រង់ចំណុច​មុខ B Gold (K T V )​លើផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

​អ្នកបើក​ម៉ូតូ​បង្ក ទៅបុក​អ្នកជិះ​កង់ ឈ្មោះ រឿន ភា​និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។ រីឯ​ជនរងគ្រោះ ជិះ​កង់​ឈ្មោះ ស្រ៊ី​វ សំណាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ រងរបួស​ធ្ងន់​។ ចំណែក​អ្នកបើករថយន្ត​បង្ក ឈ្មោះ ជា ផល្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ Suzuki Smash Revo ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AP9269 ជិះ​ដោយ​យុវជន​ម្នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ខាងលើ ប៉ះ​ជាមួយ​អ្នកជិះ​កង់ កំពុង​ឆ្លងផ្លូវ ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​អ្នកជិះ​កង់ រងរបួស​ធ្ងន់​។ ស្របពេលនោះ មាន​រថយន្ត​មួយគ្រឿង ម៉ាក Volvo ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8252 ធ្វើដំណើរ​ក្នុងទិសដៅ ពី​លិច​មក​កើត មកដល់​ចំណុច​ខាងលើ បាន​បួង​ច​ង្កួ​ត​គេចចេញ ប៉ុន្តែ​មិន​ផុត បាន​ប៉ះ​ជើង​អ្នកបើក​ម៉ូតូ ខាងស្តាំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​រថយន្ត របស់​ស្នងការដ្ឋាន​ខេត្ត ដឹក​យកទៅ​សង្គ្រោះ នៅ​គ្លីនិក​កែវ​សាន្ត​។ ចំណែក​មធ្យោបាយ​ទាំង​៣ ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន ក្រុង​តាខ្មៅ បណ្តោះអាសន្ន​។ ឯ​អ្នក បើកបរ​រថយន្ត ត្រូវបាន​ក្រុមគ្រួសារ មក​ធានា​ត្រឡប់ទៅផ្ទះ និង​ចូល​ដោះស្រាយ​ពេល​ក្រោយ​៕V​/S

​បុក​បន្ត​គ្នា​របួសធ្ងន់ ២ នាក់ នៅ​ក្រុង​តាខ្មៅ​

​បុក​បន្ត​គ្នា​របួសធ្ងន់ ២ នាក់ នៅ​ក្រុង​តាខ្មៅ​

​បុក​បន្ត​គ្នា​របួសធ្ងន់ ២ នាក់ នៅ​ក្រុង​តាខ្មៅ​

​បុក​បន្ត​គ្នា​របួសធ្ងន់ ២ នាក់ នៅ​ក្រុង​តាខ្មៅ​