​ម៉ូតូ​២​គ្រឿង បុក​គ្នា រងរបួស​ធ្ងន់​៣​នាក់ នៅ​ស្រុ​ក‌​ពញា​ឮ‌

​កណ្តាល:  មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់ ក្នុងនោះ មាន​ព្រ‌ះ​ច‌ៅ​អធិកា​រ‌​វ​ត្ត‌ ធ​ម្ម‌​ស្រះ ​១ ព្រះអង្គ ផងដែរ ក្នុង​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​ម៉ូតូ ២ គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង ៧ យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូ​វ‌​ក្រា​ល‌​ក‌ៅ​ស៊‌ូ ក្នុង​ភូ​ម‌ិ​អង្គ​សិ​រ‌ី ឃ‌ុំ​ភ្ន‌ំ​បាត ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូ​ត‌ូ ម៉ាក ហុងដា CuB C70 ព​ណ៌‌​បៃ​ត​ង‌​ខ្ច‌ី​ គ្មា​ន‌​ស្លា​កលេ​ខ‌ បើ​ក‌​បរ​ក្នុ​ង‌​ទិ​ស‌​ដៅ ‌​ព‌ី​លិ​ច‌​ទ‌ៅ​កើ​ត‌ ដោ​យ‌​ឈ្មោះ ‌​ណា ណា​ត‌ ភេទ​ប្រុ​ស‌ អា​យ‌ុ​‌​ ៣០​ឆ្នាំ ទី​ល‌ំ​ន‌ៅ​ភូ​ម‌ិ​ថ្ម‌​ស‌ ឃ‌ុំ​ភ្ន‌ំ​បា​ត‌ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌ ល‌ុះ​ម​ក‌​ដ​ល‌់​ក​ន្លែ​ង‌​កើ​ត‌​ហេ​ត‌ុ បាន​បុ​ក‌​ជា​មួ​យ‌​ម៉ូ​ត‌ូ ដែ​ល‌​កំពុង​បើ​ក‌​បរ​បញ្ច្រាស ទិ​ស‌​ម៉ា​ក‌ ហុងដា សេ​១២៥ ពណ៌​ខ្ម‌ៅ ពា​ក‌់​ស្លា​ក‌ លេ​ខ‌​ភ្ន‌ំ​ពេ​ញ‌​1BY.4203 បើ​ក‌​បរ​ដោ​យ‌​ឈ្មោះ ‌​កែ​ម‌ ណា​វ‌ី ភេ​ទ‌​ប្រុ​ស‌ ភូ​ម‌ិ​ត្រ‌​ពាំ​ង‌​ព្រ‌ៃ​ភូ​ម‌ិ ឃ‌ុំ​ទ‌ំ​ន​ប‌់​ធ‌ំ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌​។ អ្នករួមដំណើ​រ‌ ព្រ‌ះ​នា​ម‌ កែ​ប‌ យ៉ុ​ង‌ ព្រ‌ះ​ច‌ៅ​អធិកា​រ‌​វ​ត្ត‌​ធ​ម្ម‌​ស្រ‌ះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ទាំង​៣​នាក់​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ រួច​បាន​យក​មធ្យោបាយ​ទាំង​២ ទៅ​រក្សាទុក​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ​៕V​/S