​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ដាំ​កូនឈើ​បាន​ជាង ៣៥.០០០​ដើម ក្នុង​ឆ្នាំ​២០១៥

ភ្នំពេញ: នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៥​នេះ ដាំ​កូនឈើ​បាន ចំនួន ៣៥.៨១៤ ដើម លើស​ផែនការ​ប្រចាំឆ្នាំ ជាង​១​ម៉ឺន​ដើម​។ នេះ​បើ​យោងតាម​របាយការណ៍ បូកសរុប​ការងារ​ប្រចាំ ឆ្នាំ​២០១៥ របស់​នាយកដ្ឋាន ដែល​រៀបចំឡើង នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​តាម​របាយការណ៍​ខាងលើ មាន​ដើមឈើ ចំនួន​១៨.៧៥៥​ដើម ដែល​ដាំ​ដោយ​ក្រុមការងារ របស់​នាយកដ្ឋាន​ផ្ទាល់ និង​ដើមឈើ​ចំនួន ១៧.០៣៩ ដើម​ទៀត ចូលរួម​សហការ ដាំ​ដោយ​អង្គភាព​ផ្សេងៗ​ទៀត ដែល​ទទួល​កូនឈើ​ពី ស្ថានីយ​បណ្តុះបណ្តាល​កូនឈើ របស់​នាយកដ្ឋាន​។​

​លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​ព្រៃឈើ ទេសភាព វប្បធម៌ និង​បរិស្ថាន បាន​បញ្ជាក់ថា នាយកដ្ឋាន​បានដាក់​ផែនការ​ប្រចាំឆ្នាំ គឺ​ត្រូវ​ដាំ​កូនឈើ ក្នុង​តំបន់​អង្គរ ឲ្យ​បាន​យ៉ាងតិច ២ ម៉ឺន​ដើម​។ ដោយឡែក ឆ្នាំនេះ ក្រុមការងារ​សម្រេចបាន លទ្ធផល​ល្អ ហួស​ពី​ការរំពឹងទុក ដោយ​ដាំ​កូនឈើ បាន​ដល់​ទៅ​ជាង ៣៥.០០០ ដើម​។
​ការ​នេះ​ក៏​ដោយសារតែ កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រុមការងារ និង​មាន​កិច្ចសហការ​ល្អ ពី​សំណាក់​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ផ្សេងៗ ក្នុងការ​ទទួលយក​កូ​ន​ឈើ ទៅ​ដាំ​តាម​ដី​ដែល​ទំនេរ និង​ទីសាធារណៈ​ផ្សេងៗ​។​

​ទាក់ទង​នឹង​ផ្ទៃដី​ដាំ​កូនឈើ លោក សា​មៀន បាន​បញ្ជាក់ថា ការដាំ​ដើមឈើ គឺ​យើង​ដាំ​ទៅ​ការអង្កេត រក​ដី​ដែល​ទំនេរ​។ យើង​មាន​ក្រុម​មួយ សម្រាប់​អង្កេត​ផ្ទៃដី​ទំនេរ យើង​មើល​ក្នុង​ផែនទី​ហើយ យើង​ចុះ​ដល់​មូលដ្ឋាន​។ ការដាំ​មួយចំនួនទៀត គឺធ្វើឡើង តាម​ដងផ្លូវ​សាធារណៈ ដូចជា ផ្លូវ​មិត្តភាព កម្ពុជា​-​កូរ៉េ ជាដើម ឆ្នាំនេះ យើង​ដាំ​បាន​ចំនួន ៥ ពាន់​ដើម​។ ក្រៅពីនេះ ដើមឈើ​មួយចំនួន ត្រូវបាន​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ស្នើសុំ​ទៅ​ដាំ តាម​ដី​ទំនេរ​របស់គាត់ និង​ទីសាធារណៈ ដូចជា​វត្ត​អារាម សាលារៀន សាលាឃុំ ជាដើម​ផងដែរ​។​

​ដោយឡែក ដើម្បី​ការពារ​គ្រោះថ្នាក់ ដល់​ប្រាសាទ និង​ភ្ញៀវទេសចរ ដែល​មក​ទស្សនា ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​ឆ្នាំ​២០១៥​នេះ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ក៏បាន​កាប់​ដើមឈើ ដែលមាន​ហានិភ័យ​ខ្ពស់ ងាប់ និង​ដួលរលំ ចំនួន​៣៥៦​ដើម និង​កាត់​ក្រី​មែកឈើ បាន​ចំនួន​៣២៩​ដើម​។ ក្រៅពីនេះ អ្នកជំនាញ ក៏បាន​ព្យាបាល​ជំងឺ ដើមឈើ​តាម​ប្រាសាទ និង​វង់​ទស្សនា ក្នុង​ឧទ្យាន​អង្គរ បាន​ចំនួន​៨៤១​ដើម ផងដែរ​៕V/S

​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ដាំ​កូនឈើ​បាន​ជាង ៣៥.០០០​ដើម ក្នុង​ឆ្នាំ​២០១៥

​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ដាំ​កូនឈើ​បាន​ជាង ៣៥.០០០​ដើម ក្នុង​ឆ្នាំ​២០១៥

​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ដាំ​កូនឈើ​បាន​ជាង ៣៥.០០០​ដើម ក្នុង​ឆ្នាំ​២០១៥

​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ដាំ​កូនឈើ​បាន​ជាង ៣៥.០០០​ដើម ក្នុង​ឆ្នាំ​២០១៥