​ស្លាប់​៥ របួសធ្ងន់​ស្រាល​២៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣១​ធ្នូ​

ភ្នំពេញ​: នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ចំនួន ១២​លើក ( យប់ ៣​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ( ស្រី ២​នាក់ ) របួសធ្ងន់ ១៦​នាក់ (​ស្រី ៧​នាក់​) របួសស្រាល ៩​នាក់ (​ស្រី ៦​នាក់ ) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន ១៩​នាក់ (​យប់ ៦​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានអោយដឹង​។​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានអោយដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២ លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន ១១​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង និង​ថ្មើរជើង ១​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ៦​លើក និង​បត់​គ្រោះថ្នាក់ ៣ លើក ប្រជែង​គ្រោះថ្នាក់ ២​លើក និង ក្នុងស្ថានភាព​ស្រវឹង ១​លើក​។​

​ក្នុងនោះ​មាន​រថយន្ត ដែល​ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ៤៣២​គ្រឿង (​រថយន្ត​ធំ ១០៩​គ្រឿង​) ស្មើនឹង ៤៣២​ករណី ល្មើស​ក្រដាស​ស្នាម​មាន ២៣៧​គ្រឿង ស្មើនឹង ២៣៧​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ១៩៥​គ្រឿង ស្មើនឹង ១៩៥​ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ៣៩៤​គ្រឿង​ផងដែរ​៕V​/S