ភ្លើង​ឆាប​ឆេះ​​សណ្ឋា​គារ​ខ្ពស់​មួយ​នៅ​ក្រុង​ឌូ​បៃ​យប់​ចូល​ឆ្នាំ​ថ្មី​

ភ្លើង​បាន​ឆាប​ឆេះ​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ក្នុង​សណ្ឋា​គារ​ទំនើប​មួយ​នៃ​ក្រុង​ឌូបៃ ខណៈ​​មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ទី​នោះ​ដើម្បី​ទស្សនា​ការ​បាញ់​កាំ​ជ្រួច​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ភ្លើង​ចាប់​ឆាប​ឆេះ​នា​វេលា​ម៉ោង៩ និង​៣០​នាទី​​ម៉ោង​ក្នុង​ស្រុក​ ក្នុង​សណ្ឋា​គារ​ ADDRESS DOWN TOWN ក្រុង​ឌូបៃ ក្បែរ​អគារ​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភព​លោក​គឺ​អគារ BURJ KAALIFA ។

មនុស្ស​យ៉ាង​តិច​១៦​នាក់​រង​របួស​ដោយ​សារ​អគ្គិភ័យ​នេះ តែ​ពុំ​មាន​អ្នក​ស្លាប់​ឡើយ​ ៕