ច​ន ច័ន្ទ​លក្ខិណា និង យុ​ត្ថា​រ៉ា​ឆា​នី ធ្វើ មិន​ព្រមធ្វើ​ខួប​ឱ្យ​កូនស្រី​រួមគ្នា ពីព្រោះ​

នៅពេលដែល​កូនស្រី​របស់​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា​ និង​ យុ​ត្ថា​រ៉ា ឆា​នី ​ធ្វើ​ខួបកំណើតឲ្យ​កូនស្រី​ផ្សេងគ្នា​ដែល​ម្តង​ធ្វើ​ឲ្យ​ដោយ ​ច​ន ច័ន្ទ​លក្ខិណា ​ជាមួយ​អនាគត​ស្វាមី ​និង ​ម្តងទៀត​ធ្វើ​ឲ្យដោយ​លោក ​យុ​ត្ថា​រ៉ា​ ឆា​នី ​បាន​បង្កើតជា​ការដេញដោល​គ្នា​ក្នុងចំណោម​មហាជន​មួយចំនួន​ដែល​ខ្លះ​សរសើរ​សំណាង​ក្មេងស្រី​តែ​ខ្លះ​ថា​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍មិនល្អ​ទៅវិញ​។​

ច​ន ច័ន្ទ​លក្ខិណា និង យុ​ត្ថា​រ៉ា​ឆា​នី ធ្វើ មិន​ព្រមធ្វើ​ខួប​ឱ្យ​កូនស្រី​រួមគ្នា ពីព្រោះ​

ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​គេ​សង្កេតឃើញថា​មាន​អ្នកលេង​ហ្វេ​ស ប៊ុ​ក​បាននាំគ្នា​ចាប់អារម្មណ៍​ទៅ​និង​សកម្មភាព​ធ្វើ​ខួបកំណើត​ផ្សេងគ្នា​ឲ្យ​កូនស្រី​ពី​សំណាក់​ច​ន ច័ន្ទ​លក្ខិណា​និង​យុ​ត្ថា​រ៉ា ឆា​នី​ដែលមាន​ទាំង​ការសរសើរ​មាន​ទាំង​ការរិះគន់​ដោយ​ក្នុងនោះ គេ​ថា សកម្មភាព​របស់​ឪពុកម្តាយ​បានធ្វើ​ឲ្យ​កូន​វិលវល់​ក្នុង​អារម្មណ៍​។​ ​ ​ ​ ​ ​

មានការ​សរសេរ​ Comment​ ច្រើន​រាប់មិនអស់​ដែល​ខ្លះ​សរសើរ​ថា​កូន​នោះ​ពិតជា​សំណាង​ណាស់​ព្រោះ​បានធ្វើ​ខួបកំណើត​ដល់​ទៅ​ ២ ​ដង ​ម្នាក់ឯង​តែ​ខ្លះ​ថា​គេ​អាណិត​ក្មេង​ដែល​មិនដឹង​អ្វី​សោះ​ព្រោះ ជម្លោះ​របស់​ឪពុកម្តាយ​បែរជា​ធ្វើ​ឲ្យ​កូន​ជា​អ្នក​រង​នូវ​វិបត្តិ​ទោះ​ធ្វើ​ពិធី​ធំ​លើស​នេះ​ទៀត​ក៏​ពុំមែន​ជា​តម្រូវ ការ​របស់​ក្មេង​ដែរ​,​ខ្លះ​ថា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​វិលវល់​មិន​រីក រាយ​នៅពេល​ដែលមាន កម្មវិធី​តែ​មិន​ជួបជុំ​ឪពុកម្តាយ​,​ខ្លះ​ថា​មិន​បន្ទោស​អ្នកណា​ទេ​ព្រោះ​វា​ជា ព្រហ្ម​លិខិត​…​ជាដើម​។​ ​

ច​ន ច័ន្ទ​លក្ខិណា និង យុ​ត្ថា​រ៉ា​ឆា​នី ធ្វើ មិន​ព្រមធ្វើ​ខួប​ឱ្យ​កូនស្រី​រួមគ្នា ពីព្រោះ​

គេ​ចាំបាន​ថា​កាលពី ថ្ងៃទី​២៣ ខែមិថុនា​២០១៥ កន្លង​ទៅនោះ​ច​ន ច័ន្ទ​លក្ខិណា​បាន​បង្ហោះ​រូបថត​៥​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​បង្ហាញថា ទោះបីជា​ចំណង អាពាហ៍ពិពាហ៍​ជិត​២០​ឆ្នាំ​ជាមួយ​លោក យុ​ត្ថា​រ៉ា ឆា​នី បានបញ្ចប់​ក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ក្នុង​ភាពជា​បងប្អូន​ស្ថិតនៅ​ជា​ដរាប​។​

ជាមួយនឹង​ការ​បង្ហោះ​រូបថត​ដែល​ពោរពេញ​ដោយ​ស្នាមញញឹម ច​ន ច័ន្ទ​លក្ខិណា បានសរសេរថា​៖ «​និស្ស័យ​ប្តី​ប្រពន្ធ​យើង​អាច​កាត់​បាន តែ​និស្ស័យ​បងប្អូន​គឺ​កាត់​មិន​បានឡើយ​»​។ ការចែក​ផ្លូវ​គ្នា​របស់​តារា​សម្តែង​ជើងចាស់​ទាំងពីរ បង្ក​មតិ​លើកឡើង​អវិជ្ជមាន​ជាច្រើន​។ អ្នកខ្លះ​បាន​ចោទប្រកាន់ ច​ន ច័ន្ទ​លក្ខិណា ថា ស្រឡាញ់​អ្នកផ្សេង​ដោយសារ​អំណាច​ទឹកប្រាក់ ហើយ​អ្នកខ្លះ​ទៀតថា លោក យុ​ត្ថា​រ៉ា ឆា​នី មាន​ស្រី​ថ្មី រួមទាំង​ការលើកឡើង ផ្សេងៗ​ទៀត​។​

ច​ន ច័ន្ទ​លក្ខិណា និង យុ​ត្ថា​រ៉ា​ឆា​នី ធ្វើ មិន​ព្រមធ្វើ​ខួប​ឱ្យ​កូនស្រី​រួមគ្នា ពីព្រោះ​

អ្នក​ទាំង​ពីរបាន​បែកបាក់​គ្នា​ដោយ​បន្សល់​នូវ​អនុ​ស្សារី​យ៍​កូនស្រី​ស្រស់ស្អាត​ម្នាក់​។ ទោះបីជា​លោក យុ​ត្ថា​រ៉ា ឆា​នី ទទួល​សិទ្ធិ​គ្រប់គ្រង​កូន​ក៏ដោយ ប៉ុន្តែ​កូនស្រី​នៅតែ​អាច​ទៅមក​ជាមួយ​ម្តាយ​។ យ៉ាងណា​ក៏​រវាង​នាង​និង​លោក​យុ​ត្ថា​រ៉ា​ឆា​នី​បាន​បែកបាក់​គ្នា​តាមផ្លូវ​ច្បាប់​តាំងពី​ខែវិច្ឆិកា​២០១៣​រួចទៅហើយ​គ្មានអ្វី​ត្រូវ​ពាក់ព័ន្ធ​ទៀតឡើយ​។​
​ ​ច​ន ច័ន្ទ​លក្ខិណា​និង​លោក​ហេង ឡុង​អនាគត​ស្វាមី​នាង​មាន​វ័យ​ស្របាល​គ្នា​គឺ​បងប្អូន គ្នា​តែ​១​ឆ្នាំ​និង​ជា​ពោះម៉ាយ​មេម៉ាយ​កូន​មួយ​ដូចគ្នា​ដែរ​ហើយ​ពួកគេ​ទើបតែ​មានការ​ទាក់ទង ស្គាល់គ្នា​ក្រោយពី​នាង​បាន​បែកបាក់​ជាមួយ​អតីត​ស្វាមី​លោក​យុ​ត្ថា​រ៉ា​ឆា​នី​តាមផ្លូវ​ច្បាប់​អស់ រយៈពេល​ជាង​១​ឆ្នាំ​រួចមក​៕ ដេវីត​

ច​ន ច័ន្ទ​លក្ខិណា និង យុ​ត្ថា​រ៉ា​ឆា​នី ធ្វើ មិន​ព្រមធ្វើ​ខួប​ឱ្យ​កូនស្រី​រួមគ្នា ពីព្រោះ​