របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច

ការបាត់បង់ របស់របរប្រើប្រាស់ របស់​យើង គឺជា​រឿង​ដ៏​ឈឺ​ចាប់​មួយ ហើយ​អ្វី​ដែល​រឹត​តែ​ឈឺ​ចាប់​នោះ គឺ​បាត់​បង់​កុំព្យូទ័រ​ដែល​យើង តែងតែ​ប្រើជា​ប្រចាំ​តែ​ម្តង ព្រោះអីវា​មិនត្រឹមតែជារបស់ មានតម្លៃមួយនោះទេ តែវាក៏មានផ្ទុកនូវឯកសារជាច្រើន ដែលមិនអាចបាត់បង់បានឡើយ។ ទាក់ទងទៅនឹងបញ្ហានេះ Microsoft បានបំពាក់មុខងារថ្មីមួយ នៅលើប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 ដែលអាចអោយយើង ស្វែងរកទីតាំង របស់កុំព្យូទ័រយើងបាន យ៉ាងងាយស្រួល។

របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច

តម្រូវការ

  • កុំព្យូទ័រដែលដំណើរការដោយ Windows 10 (Version 1511) កំណែអាប់ដេតចុងក្រោយ
  • គណនី Microsoft Account ផ្ទាល់ខ្លួនរបសអ្នក (ចុចទីនេះ ដើម្បីដឹងរបៀបបង្កើត )
  • កុំព្យូទ័របានភ្ជាប់ទៅកាន់ បណ្តាញអ៊ីនធឺណែត

របៀបបើកមុខងារនេះ

  • ចូលទៅកាន់​ Setting > Accounts > រួចហើយ Sign in គណនី Microsoft របស់អ្នក ដើម្បី​ប្រើ​ប្រាស់ជា​ Administrator
  • ចូលទៅកាន់ Setting ដដែល > Update & Security > Find My Device > ចុច Change > ហើយបើកវា។

 របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច

របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច

  • ដើម្បីស្វែងរកទីតាំង កុំព្យូទ័ររបស់យើង សូមចូលទៅកាន់វេបសាយ https://account.microsoft.com/devices/about ហើយចុច Sign in គណនី Microsoft របស់អ្នក។ អ្នកនឹងឃើញឈ្មោះកុំព្យូទ័ររបស់អ្នក ហើយសូមចុចលើពាក្យ Find My Device នោះវានឹងបង្ហាញ ទីតាំងកុំព្យូទ័ររបស់អ្នក ដែលតាំងនៅជាក់ជាមិនខាន។

 របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច

មុខងារនេះ ស្រដៀងទៅនឹងមុខងារ ស្វែងរកឧបករណ៍ របស់ Google, និង Apple ដែរ ដោយវាអាច​ចាប់រក​ទីតាំងរបស់ឧបករណ៍ យើងនៅទីណាបាន មានឱកាសអាចទទួលបាន ឧបករណ៍​យើង​មក​វិញ​ដែរ។ មុខងារនេះ នឹងបញ្ជូនទីតាំងចុងក្រោយ ដែលកុំព្យូទ័រអ្នកបានតាំងនៅ រៀងរាល់ពេលវា​ភ្ជាប់ទៅ​កាន់ គណនី Microsoft Account របស់អ្នក។

វាពិបាកដែរ​ព្រោះអីប្រសិនបើ អ្នកលួចនោះ មិនបានភ្ជាប់កុំព្យូទ័រយើង​ ទៅកាន់ប្រព័ន្ធអ៊ីនធឺណែតទេ យើង​នឹងមិនទទួលបាន ទីតាំងនោះទេ ហើយបើគេឈូសកុំព្យូទ័រចោលទៀតនោះ(តំឡើង Windows ថ្មី) គឺរឹតតែលំបាក។ យ៉ាងណាមិញ យើងគួរតែសាកល្បងប្រើប្រាស់វា ល្អជាជាងមិនប្រើប្រាស់ដែរ ហើយ​នេះ​គឺពិតជា​លក្ខណៈ​ដ៏ពិសេសមួយ ដែលខ្ញុំចង់រង់ចាំអស់រយៈពេល ជាយូរណាស់មកហើយ។

  • ដោយ: Vongthear
  • 11:14 AM, 01 January
  • ប្រភព: Microsoft
  • Tag: ចំណេះដឹងទូទៅ